ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ទាំងនេះជា​បន្ទះ​សាកថ្ម​ឥត​ខ្សែ សម្រាប់ iPhone 8, 8+ និង X ជាមួយ​តម្លៃ​សមរម្យ

ទាំងនេះជា​បន្ទះ​សាកថ្ម​ឥត​ខ្សែ សម្រាប់ iPhone 8, 8+ និង X ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជា​បាន​ដឹង​ហើយ ទូរស័ព្ទ​ស៊េរីថ្មី​ទាំង 3ម៉ូឌែល​របស់​ក្រុម​ហ៊ុន Apple គឺ​អាច​សាកថ្ម ដោយ​ឥត​ខ្សែបាន។ ហើយសម្រាប់ថ្ងៃនេះ ខ្ញុំនឹងបង្ហាញមិត្តអាន នូវផលិតផល​ដុំ​សាកថ្ម​ឥត​ខ្សែ​មួយ​ចំនួន​ដែលល្អ សម្រាប់ iPhone 8, 8 Plus និង iPhone X ។

Cover

Final 1000x150 copy

ទាំងនេះ ជាបន្ទះសាកថ្មឥតខ្សែ ដែលមានបង្កប់មកជាមួយនូវ បច្ចេកវិទ្យា Qi នៅខាងក្នុង៖

  1. Mophie Wireless Charge Pad

បន្ទះសាកថ្មឥតខ្សែនេះ មានកម្លាំងរហូតដល់ទៅ 7.5 វ៉ាត់ មានន័យថា វាអាចសាកថ្មបានល្បឿនលឿន និង មានតម្លៃ 59.99 ដុល្លារ។

Pic 1

  1. Belkin Qi Wireless Charge Pad

Belkin គឺជាម៉ាកសញ្ញាមួយ ដែលមានភាពល្បីល្បាញ ផ្នែក Accessory។ បន្ទះសាកថ្មឥតខ្សែនេះមាន​កម្លាំងសាកបានក្នុងកម្រឹត 5 វ៉ាត់ ជាមួយនឹងតម្លៃ 39.99 ដុល្លារ។

Pic 2

  1. RAVPower Fast Wireless Charge

បន្ទះសាកថ្មឥតខ្សែនេះ មានរូបរាងតូចបន្តិច ប៉ុន្តែមានរចនាបថល្អ។ វាមានកម្លាំងសាកបានក្នុងកម្រឹត 5 វ៉ាត់ ជាមួយនឹងតម្លៃ 12.99 ដុល្លារ។

Pic 3

  1. Anker Wireless Charge Pad

បន្ទះសាកឥតខ្សែរបស់ Anker គឺជាការរួមបញ្ចូលគ្នាដ៏ល្អបំផុតទាំងគុណភាពនិងមុខងារ។ វាត្រូវ​បាន​គាំទ្រ ដោយអ្នកប្រើប្រាស់ 20+ លាននាក់នៅទូទាំងពិភពលោក។ បន្ទះសាកថ្មឥតខ្សែនេះ មាន​កម្លាំង​សាក​បាន​ក្នុង​កម្រិត 5 វ៉ាត់ ជាមួយនឹងតម្លៃ 39.99 ដុល្លារ។

Pic 4

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុនទាំងនេះ បានផលិតដុំសាកថ្មឥត សម្រាប់​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ Apple ហើយវាក៏មានរម្លៃសមរម្យទៀតផង គឺមិនលើស 60$ នោះទេ។ ហើយយើងក៏សង្ឃឹមថា វា​នឹង​មាន​លក់នៅទីផ្សារស្រុកយើង នៅពេលមានវត្តមាន iPhone X មកដល់ទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:55 PM, 30 October
  • ប្រភព: wccftech
  • Tag: Accessories