ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    MSI បាន​បញ្ចូល GTX 1050 ចូល​ទៅ​ពពួក​ស៊េរី​ស្ដើង Stealth GS63 ហើយ

MSI បាន​បញ្ចូល GTX 1050 ចូល​ទៅ​ពពួក​ស៊េរី​ស្ដើង Stealth GS63 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយទៅក្រុមហ៊ុន MSI បានចេញ​នូវ​ស៊េរី​ត្រកូល Stealth នេះ​រាងយូរ​ដែរហើយ​ ហើយខ្លួន​ក៏មិន​បាន​បន្ថែម រឺ​​ធ្វើ​ការ​កែប្រែអ្វីដែរក្នុងប្រភេទស៊េរីស្ដើងនេះ។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន MSI បានធ្វើការវិល​ត្រឡប់​មក​ម្ដង​ទៀតជាមួយនឹងត្រកូល Stealth ហើយធ្វើការបន្ថយក្រាហ្វិចកាត​អោយ​ល្មម​ដើម្បីតម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់​បន្ថែមទៀត។

pic 1

Final 1000x150 copy
ដោយក្រុមហ៊ុន MSI ធ្វើការចេញ GS63 7RD Stealth បំពាក់ជាមួយនឹងក្រាហ្វិចត្រឹមតែ GTX 1050 របស់ Nvidia វិញម្ដង។ សម្រាប់ស៊េរីនេះផងដែរគឺវាចេញមកតែងតែមានវិមាត្រស្ដើង ល្មមដោយ MSI នៅ​តែ​រក្សាទំហំ ​14.96 x 9.8 x 0.69 អ៊ីញដដែល និងទំងន់ក៏ស្រាល ត្រឹមតែ 1.7 គីឡូប៉ុណ្ណោះ​។ វាមាន​អេក្រង់​ទំហំ 15.6 អ៊ីញ FHD ប្រភេទកញ្ចក់ IPS និងបន្ថែមមកជាមួយបច្ចេកវិទ្យា sRGB 100% ដែល​អាច​បង្ហាញ​រូបភាពដិតពណ៌ច្បាស់ល្អ។ បើនិយាយពីកម្លាំងម៉ាស៊ីនវិញវាមិនត្រឹមតែមាន ក្រាហ្វិចកាត GTX 1050 មកជាមួយនោះទេ កុំព្យូទ័រយួរដៃនេះអមមកជាមួយនឹង CPU ជំនាន់ទី 7 Core i7-7700HQ ទៀត​ផង។ ម្យ៉ាងវិញទៀតថ្វីត្បិតតែកុំព្យូទ័រនេះតូចក៏ពិតមែន ប៉ុន្តែវាអាចបន្ថែមគ្រឿគ្រៅដូចជា Ram បាន​ដោយ​វា​ដាក់​បាន 2 slots បន្ថែមបាន 32GB ជាប្រភេទ DDR4 ទៀតផង។

pic 2

​សម្រាប់រន្ធដោតមុខងាររបស់វាក៏ មានច្រើនគួរសមអាច ទទួលយកបានដែរ ទោះបីវាមាន​រាង​ស្ដើង​ក៏ពិត​មែន​ប៉ុន្តែក្រុមហ៊ុន MSI បានបន្ថែមមកគ្រប់តែម្ដង វាមាន 3 រន្ធនៃ USB 3.0 និង 3.1 មានមួយរន្ធ ហើយ 2.0 មានមួយរន្ធដូចគ្នា បន្ថែមទៀតនោះក្រុមហ៊ុនមួយនេះក៏បានបន្ថែមនូវរន្ធតសម្រាប់ភ្ជាប់ទៅម៉ូនីទ័រ ផង​ដែរ​ដោយរន្ធ HDMI 1.4 មានមួយនឹង រន្ធ Display Port 1.2 មួយ។ រីឯទំហំផ្ទុកវិញ MSI មានជំរើសពីរ អ្នក​អាចរើស 128GB នៃ SSD M.2 ជាមួយនឹង HDD 1TB ក៏បាន ឬ 256GB នៃ SSD M.2 ជាមួយនឹង HDD 1TB ក៏បាន។ រីឯប្រព័ន្ធ WiFi របស់កុំព្យូទ័រនេះវិញក៏ខ្លាំងដែរ ប្រើប្រាស់ទៅដោយ Killer-powered 802.11ac និងបំពាក់ទៅដោយបច្ចេកវិទ្យា Bluetooth លឿនជំនាន់ 4.1 ឯណោះ។ បន្ថែមទៀតនោះ​ក្ដារ​ចុច​នៃ កុំព្យូទ័រនេះក៏បានអមមកជាមួយនឹងភ្លើងពណ៌ RGB  យ៉ាងស្រស់ស្អាត និងអាចគ្រប់គ្រងភ្លើង​ផ្លាស់​ប្ដូរទៅ​តាមចិត្តចង់ទៀតផង។ ជាងនេះទៅទៀតនោះវាប្រើប្រាស់ជាមួយនឹង Windows 10 Pro ដែលចេញ​ពី​ប្រអប់ស្រាប់​ផងដែរ។

Pic 3 pic 4 pic 5

GS63 7RD Stealth បំពាក់ជាមួយនឹងក្រាហ្វិចត្រឹមតែ GTX 1050 នេះក្រុមហ៊ុន MSI បានត្រឹមតែធ្វើការ​ចេញ​ប្រាប់ដំណឹងមុនសិនប៉ុណ្ណោះនោះទេ សម្រាប់តម្លៃថ្ងៃដាក់លក់នោះក្រុមហ៊ុន MSI មិនទាន់បង្ហើប​អោយ​ដឹងនៅឡើយ។ សរុបសេចក្ដីមកកុំព្យូទ័រនេះទាំងលក្ខណៈសម្បត្តិក៏ដូចជា រូបរាង​គឺ​មិនខុស​គ្នា​ពី​ស៊េរី​មុនៗ​នោះឡើយ គ្រាន់តែ MSI ធ្វើការដាក់បញ្ចូលនូវស៊េរី Stealth នេះអោយមានក្រាហ្វិចកាត GTX 1050 បន្ថែម​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតសម្រាប់ ការបន្ថែមនូវក្រាហ្វិចកាត​កម្រិត​មធ្យម​បែបនេះ​យើង​ជឿ​ថា​ក្រុមហ៊ុន MSI អាចនឹងមានតម្លៃសម្រាប់កុំព្យូទ័រយួរដៃនេះទាប ពីព្រោះការចេញនេះហាក់​បីដូច​ជា​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់​ចង់បានកុំព្យូទ័រខ្លាំងល្មមហើយស្ដើងស្រាលងាយដាក់តាមខ្លួន​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:16 PM, 30 October
  • ប្រភព: MSI
  • Tag: កុំព្យូទ័រ