ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Ram ខ្លាំង ឆាប់​ក្ដៅ​មែន​ទេ? ឥឡូវនេះ​មាន​ឧបករណ៍​បន្ថយ​កម្ដៅ Ram របស់ Corsair ហើយ

Ram ខ្លាំង ឆាប់​ក្ដៅ​មែន​ទេ? ឥឡូវនេះ​មាន​ឧបករណ៍​បន្ថយ​កម្ដៅ Ram របស់ Corsair ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Corsair គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ផលិត​ផល កុំព្យូទ័រ ល្បី​ផង​ដែរ។ ដោយ​ឧបករណ៍ Corsair មួយៗ លក្ខណៈ​ឌីហ្សាញ សម្រាប់ ហ្គេម កុំព្យូទ័រទៀតផង។ ថ្មីៗ នេះ​ក្រុមហ៊ុន Corsair មិននឹកស្មានថា ចាប់​អារម្មណ៍ ទៅលើផ្នែកការពារ ការបន្ថយកម្ដៅ Ram ប្លែកថ្មីតែម្ដង​ សាក​សមសម្រាប់​អ្នកចូល​ចិត្តបើក​កុំព្យូទ័រ​យូរ​និង លេងហ្គេមខ្លាំងនោះ។

pic 1

Final 1000x150 copy

ដោយ Corsair ធ្វើការចេញនូវ  Cooling System សម្រាប់ Ram ដែល​វាជាឧបករណ៍សម្រាប់​បន្ថយ​កម្ដៅ Ram ស៊េរីថ្មីមួយហើយក៏ដំបូងគេបង្អស់ដែរ។ ក្រុមហ៊ុន Corsair បានអោយឈ្មោះឧបករណ៍​នេះ​ជា​ផ្លូវការថា Dominator Airflow Platinum RGB Fan។ ឧបករណ៍នេះរចនាឡើងស្រោបដោយ​លោហៈ​អាឡុយមីញូមការពារ វាមានកង្ហារពីរ មកជាមួយ។ ​កង្ហារពីរនោះមានទំមហំ​ 50mm អាចវិលបានល្បឿន 3700 RPM ហើយវាបង្កើតចរន្តខ្យល់នៃ 21.2 CFM ជាមួយនឹងកម្រិតសំឡេងអតិបរមា 25.6 dBA។ កង្ហារទាំងពីរនេះ មានអាយុយ៉ាងហោចណាស់ 150,000 ម៉ោងក្នុងការប្រើប្រាស់គឺបានសេចក្ដី​ថា​អាយុ​កាល​យើងអាចប្រើប្រាស់វាបើគិតថារាល់ថ្ងៃគឺមិនងាយកើតអីប្រើប្រាស់បានយូរនិងធុនខ្លាំង សម្រាប់​អ្ន​ក​ចូល​ចិត្តប្រើប្រាស់កុំព្យូទ័ពេញមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាមានភ្លើង RGB 16.8 លានពណ៌ បន្ថែម​មក​ជាមួយ​ទៀតផងដែលភ្លើង RGB នោះអមមកជាមួយនឹងកង្ហារបន្ថយកម្ដៅទាំងសងខាង យើងក៏អាចធ្វើការ​គ្រប់គ្រង​ភ្លើង RGB នោះតាមរយៈកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើងបានទៀតផង។

pic 2 pic 3

Dominator Airflow Platinum RGB Fan នេះចេញលក់ហើយគឺក្នុងតម្លៃ 81ដុល្លារប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ក៏ដោយ ឧបករណ៍បន្ថយកម្ដៅនៃ Ram នេះមើលទៅហាក់បីដូចជាស្អាត និងមានប្រយោជន៍មែន​ប៉ុន្តែ​សម្រាប់អ្នកមាន Ram មិនសូវខ្លាំងនិង តូចទំហំ ត្រឹម​ 8GB ឬ 16GB នោះគួរណាមិនបាច់គិតពីវា​នោះ​ទេ។ ដោយវាផលិតឡើងសម្រាប់អ្នកដែលមាន Ram ខ្លាំងនិងចាប់ពី 32GB ឡើងប៉ុណ្ណោះដោយ​វា​ច្រើន​ធំ ទើបត្រូវការជំនួយហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:39 PM, 30 October
  • ប្រភព: Tech4gamers
  • Tag: Accessories