ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ទាំង​នេះ​ជា​ភាពយន្ត​ព្រឺ​សំបុរ ដែល​អ្នក​គួរ​តែ​ទស្សនា​ក្នុង​ឱកាស​ថ្ងៃ Halloween នេះ

ទាំង​នេះ​ជា​ភាពយន្ត​ព្រឺ​សំបុរ ដែល​អ្នក​គួរ​តែ​ទស្សនា​ក្នុង​ឱកាស​ថ្ងៃ Halloween នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីធីបុណ្យខ្មោចអន្តរជាតិ ដែលមានឈ្មោះថា Halloween តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំម្ដង ដែលនិយាយ អំពីខ្មោចសុទ្ធតែម្ដង តែមិនមែនខ្មោច បែបអាស៊ីនោះទេ គឺជាខ្មោចពពួកអឺរ៉ុប ឬខ្មោច នៅលោកខាងលិច ភាគច្រើន។ ឆ្នាំនេះក៏មិនខុសពីឆ្នាំ ទៅមិញដែរ គឺថា Halloween ត្រូវបានមហាជនទូទៅ ស្ទើរតែគ្រប់ ប្រទេសទៅហើយ បូករួមទាំង ប្រទេសកម្ពុជា ដែលជាព្រះរាជាណាចក្រ អច្ឆរិយៈក៏មាន ប្រជាជនមួយភាគ បានរីករាយ ក្នុងថ្ងៃបុណ្យមួយ នេះផងដែរ។

1

Final 1000x150 copy

បុណ្យខ្មោចអន្តរជាតិនាឆ្នាំ 2017 នេះនឹងចាប់ផ្ដើមនៅថ្ងៃទី 31 ចុងខែ តុលានេះឯង ត្រូវនឹងថ្ងៃអង្គារស្អែកនេះ តែម្ដង អញ្ចឹងប្រិយមិត្ត មួយចំនួនបានត្រៀម គម្រោងរួចរាល់ហើយ ជាមួយមិត្តភក្ដិ បងប្អូន ឬក្រុមគ្រួសារ ជាដើម ដោយខ្លះត្រៀមនឹង ទៅទទួលទានអាហារ ហើយខ្លះទៅញ៉ាំអី មួយភ្លែត ហើយខ្លះទៀតចូលក្លឹប រាំលេងជាដើម តែប្រិយមិត្តមួយចំនួន ប្រាកជាពុំមានគម្រោង អ្វីទាំងអស់ ដូច្នេះគួរតែធ្វើអ្វី ទៅនៅផ្ទះ? OK អញ្ចឹងគួរតែយក ពេលវេលាខ្លះ ទស្សនាខ្សែភាពយន្តបះសក់ ព្រឺសំបុរ ទៅល្អជាង ណាមួយបានសល់ លុយខ្លះផង ហើយថែមទាំងអាច ទស្សនា ជាមួយមិត្តភក្ដិ ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ បានថែម ទៀតផង។

2

ខាងក្រោមនេះគឺជាខ្សែភាពយន្តទាំង 15 ដែលអ្នកអាចពិចារណាបាន ថាតើចង់មើល មួយណា ព្រោះសុទ្ធសឹង ជារឿងល្អៗមើល ត្រៀមនឹងធ្វើឲ្យអ្នក លស់ព្រលឹង ជាក់ជាពុំខាន អញ្ចឹងអ្នកអាចមើល ឈុតឆាកខ្លីៗបាន ហើយបើពេញចិត្តអាច ចូលទៅ Download ដោយខ្លួនឯងបាន៖

  1. Teeth
  1. Raw
  1. Gerald’s Game
  1. The Invitation
  1. Donnie Darko
  1. Mother
  1. Hellraiser
  1. The Amityville Horror
  1. The Purge: Election Year
  1. The Ring
  1. The Witches of Eastwick
  1. The Witch
  1. Pan’s Laybyrinth
  1. Green Room
  1. Prom Night 1980

ខាងលើនេះគឺសុទ្ធសឹងជាខ្សែភាពយន្តល្បីល្បាញ ដែលទទួលបានពានរង្វាន់ ហើយខ្លះក៏ជាខ្សែ ភាពយន្តដែលរន្ធត់ ប្រចាំឆ្នាំផងដែរ ដោយរួមបញ្ចូល ទាំងខ្សែភាពយន្ត ស៊េរីចាស់ និងស៊េរីថ្មី ដែលអ្នកអាច ស្វែងរកបានតាម គេហទំព័រមួយចំនួន ដោយខ្លួនឯង។ សង្ឃឹមថាអ្នកនឹងស្រែកខ្លាំង ពេលកំពុងទស្សនា! រីករាយថ្ងៃ Halloween អ្នកទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:49 AM, 30 October
  • ប្រភព: Cambo Report
  • Tag: ភាពយន្ត