ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​ទំនើប Porsche ស៊េរី​ថ្មី​រត់​ដោយ​អគ្គិសនី បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​សាក​ល្បង​បើក​បរ​ជា​ផ្លូវ​ការហើយ

រថយន្ត​ទំនើប Porsche ស៊េរី​ថ្មី​រត់​ដោយ​អគ្គិសនី បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​សាក​ល្បង​បើក​បរ​ជា​ផ្លូវ​ការហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Porsche គឺជាម៉ាកសម្គាល់រថយន្តដ៏ល្បីល្បាញមួយក្នុងពិភពលោក ដោយទទួលបានការគាំទ្រ ជាច្រើនពីសំណាក់ អ្នកប្រើប្រាស់ ជាមួយនឹងគុណភាព ផលិតខ្ពស់ រូបរាងទាក់ទាញ ទំនើប មានសុវត្ថិភាព និងមានភាពវៃឆ្លាត ពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះសម្រាប់អនាគត ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Porsche របស់ប្រទេសអាឡឺម៉ង់ មានគម្រោងកាន់តែប្រសើរ និងអស្ចារ្យជាងមុន សម្រាប់អតិថិជនខ្លួន ដោយគម្រោងនោះមាន ឈ្មោះហៅថា Porsche Mission E។

1

Final 1000x150 copy

គម្រោង Porsche Mission E កំពុងតែដំណើរការនាពេលបច្ចុប្បន្ន ហើយ Porsche ក៏បានទទួលបាននូវសមិទ្ធផល ជាផ្លែផ្កាខ្លះៗហើយដែរ ព្រោះថាមានវីដេអូខ្លី មួយត្រូវបាន Uploaded ទៅកាន់ YouTube តាមរយៈ Channel ឈ្មោះថា L’Automobile Magazine ដែលបង្ហាញឲ្យឃើញនូវការ ធ្វើតេស្ដរថយន្តទំនើប Porsche នៅក្នុងទីលាន ធ្វើតេស្ដរថយន្តដ៏ធំ និងល្បីល្បាញ Nurburgring Track នៅអាឡឺម៉ង។ ក្នុងវីដេអូនោះបាន បង្ហាញឲ្យយើងបានឃើញ យ៉ាងច្បាស់ក្រឡែតជុំវិញ ការធ្វើតេស្ដរថយន្តទំនើប ស៊េរីថ្មី ដែលប្រើប្រាស់ដោយ កម្លាំងអគ្គិសនីរបស់ Porsche ជាមួយនឹងរូបរាងទាក់ទាញ ដែលប្រភពព័ត៌មាន បញ្ជាក់ថា មិនមែនជារូបរាងចុងក្រោយ របស់វាឡើយ ដូច្នេះវាអាចនឹងកាន់តែ ទាក់ទាញជាងនេះទៅទៀត ព្រោះ Porsche សល់ពេល 2 ឆ្នាំទៀត ដើម្បីបញ្ចប់ គម្រោងមួយនេះ។

គួរបញ្ជាក់ផងដែរថា Porsche Mission E នេះផ្ដោតសំខាន់ទៅលើ ការផលិតរថយន្ត ដែលអាចធ្វើការសាកថ្ម និងដំណើរការម៉ាស៊ីន ដោយប្រើចរន្តអគ្គិសនី ដែល Porsche បង្កើតគម្រោងនេះឡើង គឺដើម្បីប្រកួតប្រជែង ទីផ្សារជាមួយនឹងក្រុមហ៊ុន Tesla អាមេរិច និងក៏ដើម្បីជួយថែរក្សាបរិស្ថាន ភពផែនដីឲ្យកាន់តែ ប្រសើរថែមទៀតផង។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាអតិថិជន ឬជាអ្នកគាំត្ររថយន្ត Porsche នោះ ថ្ងៃអនាគត គឺកាន់តែទំនើប និងមានភាព ងាយស្រួល ព្រោះឡានបណ្ដូលចិត្ត របស់អ្នកនឹងពុំប្រើប្រាស់ សាំងទៀតនោះទេ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:04 AM, 30 October
  • ប្រភព: The Verge
  • Tag: យានយន្ត