ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Xperia Touch ទទួល​កំណែ​អាប់​ដេត​ថ្មី កាន់​តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត

Xperia Touch ទទួល​កំណែ​អាប់​ដេត​ថ្មី កាន់​តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xperia Touch គឺជាឧបករណ៍អនាគត ដែលក្រុមហ៊ុន Sony បង្កើត​ឡើង​ជាពិសេស​សម្រាប់​កម្សាន្ត និង​បង្ហាញ​នូវអ្វីដែលមនុស្សយើងនឹងអាចមានប្រើនាពេលខាងមុខដូចក្នុងខ្សែភាពយន្ដវិទ្យាសាស្ត្រ។ សម្រាប់​​​ប្រិយ​មិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់ និងបានឃើញ Xperia Touch នេះរួចមកហើយ តាមរយៈ​ការ​បង្ហាញលក្ខណៈសម្បត្តិរបស់វាពីក្រុមការងារ ខេមបូរីផត។ វាគឺជា​ឧបករណ៍មួយ​ដែល​ប្រើ​ប្រាស់ ការបញ្ចាំង​កាំរស្មីពន្លឺដូចជា Projector របស់យើងដែរ ក៏ប៉ុន្តែវាពិសេសត្រង់ថា វាមានស៊េនស័រ IR សម្រាប់សំគាល់​ការ​ប៉ះបញ្ជារបស់យើងបាន ដូចនេះយើងអាចបញ្ចាំងវានៅលើជញ្ជាំង ឬក៏លើតុ ហើយ​​ធ្វើការចុចបញ្ជា ដូច​ជាការប្រើប្រាស់ស្មាតហ្វូន និងដូចអ្វីដែលយើងបានឃើញនៅក្នុងខ្សែ​ភាពយន្ដ​ប្រឌិត បែបវិទ្យាសាស្ត្រ​អញ្ចឹង​ដែរ។

cover

Final 1000x150 copy

Xperia Touch មានរូបរាងដូចជាកូនធុងបាសដែរ វាមានបាសបំពងសម្លេងខ្លាំងល្អ និងប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​ដូចជាស្មាតហ្វូនរបស់យើងដែរ។ វាត្រូវបានបំពាក់មកនូវគ្រឿងម៉ាស៊ីនដូចជា បន្ទះឈីប Snapdragon 650, រ៉េម 3GB, អង្គផ្ទុកទិន្នន័យ 32GB, ថ្មទំហំ 1,200 mAh, និងដំណើរការដោយ Android 7.0 Nougat។ នៅលើប្រព័ន្ធប្រតិបត្តិការ Nougat 7.0 នេះវានៅមានចំណុច​មិនទាន់បាន​ប្រើប្រាស់​បានល្អនៅឡើយទេសម្រាប់ Xperia Touch នេះ ព្រោះការប៉ះបញ្ជាទៅលើការ​បញ្ចាំង​លើ​ជញ្ជាំង វានៅធ្វើការមិនទាន់បានល្អនៅឡើយ។ អញ្ចឹង Sony ក៏បានបញ្ចេញកំណែអាប់ដេត ថែមមួយ​ជាន់​​ទៀត​សម្រាប់​ឱ្យវាកាន់តែល្អ គឺកំណែអាប់ដេត Android 7.1.1 ហើយការអាប់ដេតនេះ នឹងធ្វើឱ្យ Xperia Touch ស្គាល់ការប៉ះបញ្ជា កាន់តែបានល្អជាងមុខទៅទៀតមិនថាការបញ្ចាំងនៅលើតុ ឬក៏​នៅ​លើ​ជញ្ចាំងឡើយ។

អញ្ចឹង របស់អនាគតដែល Sony បង្កើតឡើងនេះ វាកាន់តែមានភាពអស្ចារ្យជាមុនទៅទៀត ហើយយើង​ក៏​សង្ឃឹម​ថានៅឆ្នាំក្រោយៗទៀត Sony នឹងបញ្ចេញឧបករណ៍ Xperia Touch នេះកាន់តែអស្ចារ្យជាង​នេះ​ទៅ​ទៀត ដើម្បីឱ្យពួកយើងបានឃើញ នឹងទទួលបទពិសោធន៍ថ្មីៗអំពីវា។

ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ Xperia Touch ពីខេមបូរីផត ដើម្បីស្វែងយល់បន្ថែម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:53 AM, 30 October
  • ប្រភព: Gsm Arena
  • Tag: ថេបប្លេត