ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Yamaha Niken ស៊េរី 2018 រាង​ប្លែក​មិន​ធម្មតា មាន​កង់​មុខ​ដល់​ទៅ 1 គូ

Yamaha Niken ស៊េរី 2018 រាង​ប្លែក​មិន​ធម្មតា មាន​កង់​មុខ​ដល់​ទៅ 1 គូ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Yamaha កាលពីប៉ុន្មានថ្ងៃមុននេះបន្តិច បានប្រកាសចេញជាផ្លូវការ នូវម៉ូតូធំមួយ របស់ខ្លួន ដែលជាម៉ូឌែល ចុងក្រោយគេ ស៊េរីឆ្នាំ 2018 មានឈ្មោះ ហៅជាផ្លូវការថា Niken។ មើលមួយភ្លែតប្រិយមិត្ត អាចនឹងទាក់ភ្នែក ជាក់ជាមិនខាន មិនថានរណាឡើយ ព្រោះម៉ូតូនេះមិនមែន ជាម៉ូតូធម្មតា ដែលយើងរាល់គ្នា ធ្លាប់បាន ឬងាយនឹងបាន ឃើញឡើយ ដោយសារតែ Niken នេះមានរូបរាងចនាបថ ប្លែកទាល់តែ មែនទែន គឺមានកង់ខាងមុខដល់ទៅ 2 ឯណោះ ពុំមែនមួយឡើង អមមកជាមួយបូម ខាងមុខដល់ទៅ 4 ពិតជាប្លែក មិនធម្មតា។

1

Final 1000x150 copy

Niken មានកម្លាំងម៉ាស៊ីន 900cc ប្រើប្រាស់ស៊ីឡាំងដល់ទៅ 3 ដែលវាគឺជាម៉ាស៊ីនដូចទៅនឹង ម៉ូឌែល FZ-09 អញ្ចឹងដែរ ដោយកង់ខាងមុខ គឺជាអ្នកតម្រង់ផ្លូវ និងកង់ខាងក្រោយ គឺវិល ដើម្បីបង្កើនល្បឿន ដូចម៉ូតូធំទូទៅ ដែរជាមួយទំហំ 15 អ៊ីញ។ តួម៉ូតូមានបណ្ដោយសរុប 2.1 ម៉ែត្រ និងទទឹង 900 សង់ទីម៉ែត្រ ដោយ Yamaha បានបញ្ជាក់ប្រាប់ថា បទពិសោធន៍ជុំវិញការ បើកបរម៉ូតូនេះ គឺដូចទៅនឹងបើក ម៉ូតូធំដូចគេដូច ឯងដែរ គ្រាន់តែវាមិន ចេះដួល ហើយពុំចាំបាច់ប្រើប្រាស់ ជន្ទល់ដើម្បីទប់ខ្លួន នៅពេលឈប់ឡើយ។

2 3 4 5 6

លក្ខណៈពិសេសផ្សេងទៀតរបស់ Niken គឺវាជាម៉ូតូធំ មានកម្លាំងខ្លាំង ដែលអាចរត់ផ្លូវឆ្ងាយបាន ហើយកង់ខាងមុខ របស់វាអាចផ្អៀងផ្អង ដោយគ្មានបញ្ហា ថែមទាំងពុំមានរំញ័រ ខ្លាំងទៀតផង ដោយសារតែបូមខាងមុខ ទាំង 4 ដំណើរការបាន យ៉ាងប្រសើរ អមមកជាមួយនឹង មុខងារសុវត្ថិភាព បំពាក់នៅលើកុងទ័រម៉ាស៊ីន ស្រាប់ផ្ដល់ជាដំណឹងដល់អ្នក ធ្វើដំណើរផងដែរ។ Niken អាចជិះគ្នាបាន 2 នាក់ ហើយវានៅពុំទាន់ ប្រកាសឲ្យបានដឹងជុំវិញ តម្លៃទីផ្សារ នៅឡើយទេ ដោយ Yamaha នឹងត្រៀមចេញលក់ ម៉ូតូនេះដំបូងគេបំផុត នៅជប៉ុនក្នុងពេល ឆាប់ៗខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:33 AM, 28 October
  • ប្រភព: Slash Gear
  • Tag: យានយន្ត