ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    MOBA ហ្គេម​ចេញ​ថ្មី​សម្រាប់​ស្មាតហ្វូន មាន​របៀប​លេង​ស្រដៀង LoL, Overwatch និង Dota

MOBA ហ្គេម​ចេញ​ថ្មី​សម្រាប់​ស្មាតហ្វូន មាន​របៀប​លេង​ស្រដៀង LoL, Overwatch និង Dota

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សប្បាយដៃទៀតហើយ សម្រាប់មិត្តអ្នកអាន ដែលចូលចិត្តលេង ហ្គេមជាប្រភេទ MOBA ហ្គេម នៅលើស្មាតហ្វូន។ នេះជាហ្គេមថ្មីស្រឡាង ដែលទើបដាក់ ទាញយក ក្នុងពេលថ្មីៗ ជាមួយរបៀបលេង និងទម្រង់លាយ ចូលគ្នាស្រដៀង ទៅនឹងហ្គេម LoL, Overwatch និង Dota ជាដើម។

cover

Final 1000x150 copy

ហ្គេមនេះ មានឈ្មោះថា Paladins Strike ដែលជាហ្គេមបង្កើតឡើង សម្រាប់លេងលើស្មាតហ្វូន រួមទាំងការប្រកួតគ្នា 5 ទល់ 5 ជាមួយអ្នកលេងដទៃទៀត ទូទាំងពិភពលោក។ ដំបូងអ្នកមិនចេះលេង ក៏មិនបាច់បារម្មណ៍ដែរ ដោយសារតែហ្គេមនេះ នឹងណែនាំអ្នកពីរបៀបលេង ពេលចាប់ផ្តើម លេងភ្លាម។ នាពេលនេះ ហ្គេមនេះ មានតួអង្គចំនួន 15 សម្រាប់ឲ្យអ្នក ជ្រើសរើស ពេលលេង ហើយអាចបន្ថែមទៀត នៅពេលអាប់ដេត លើកក្រោយ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ អាចទាញយកបាននៅ ខាងក្រោមនេះ៖

****ចុចត្រង់នេះ សម្រាប់ iOS

****ចុចត្រង់នេះ សម្រាប់ Android

តាមដានវីដេអូខាងក្រោម៖

រូបភាពខាងក្រោម៖

520x293bb (1) 520x293bb (2) 520x293bb (3) 520x293bb (4) 520x293bb 2017-10-27_183347

បញ្ជាក់៖ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនដំនើរការ iOS អាចទាញយកបានចាប់ពី iOS9.1 ឡើងទៅ និងលើប្រព័ន្ធប្រតិបត្តិការ Android ចាប់ពី Android 6.0 ឡើងទៅ។

ហ្គេមនេះ ទើបតែដាក់ឲ្យលេងថ្មីៗ បែបនេះ អ្នកគួរតែសាកល្បងលេង ដើម្បីទទួលបានអារម្មណ៍ប្លែក និងរីករាយ ជាមួយរបៀបលេងថ្មី ដែលហ្គេមនេះ បានកែសម្រួល ឲ្យអ្នកលេង ងាយស្រួល និងជក់ចិត្ត ហើយវាក៏អាចមក ជំនួសហ្គេម ដែលអ្នកធ្លាប់លេង ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:16 AM, 28 October
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម