ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Honda Dream 2018 ចេញ​ហើយ មាន​តែម​បែប​ថ្មី​កាន់​តែ​ស្រស់ស្អាត

Honda Dream 2018 ចេញ​ហើយ មាន​តែម​បែប​ថ្មី​កាន់​តែ​ស្រស់ស្អាត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត Honda Dream ស៊េរីថ្មី ​រឺអាចហៅបានម្យ៉ាងទៀតថា អាសង់ នោះបានចេញនៅ វេលាល្ងាចម្សិលមិញនេះ ជាផ្លូវការហើយ ជាមួយនឹងរូបរាង ស្រស់ស្អាតដដែល និងតែមថ្មីគួរអោយ ទាក់ទាញទៀតផង ដែល Honda Dream ស៊េរីថ្មីទើបតែ ចេញនោះគឺជា Honda Dream ស៊េរីឆ្នាំ 2018 តែម្ដង។

cover

Final 1000x150 copy

សម្រាប់ការចេញនូវ Honda Dream ស៊េរីថ្មីផងដែរ ដោយយោងតាម Page​ ហ្វេសប៊ុករបស់ ក្រុមហ៊ុន Honda Cambodia – NCX បានធ្វើការបង្ហោះនោះ គឺក្រុមហ៊ុនមួយនេះ មិនបានបន្ថែមអ្វី ច្រើនឡើយក្រៅទៅលើម៉ូតូ ស៊េរីថ្មីរបស់ខ្លួនឡើយ។ ដោយក្រុមហ៊ុន Honda Cambodia – NCX នេះបានធ្វើការរចនា តែមថ្មីយ៉ាងប្រណិត និងពណ៌ថ្មី ជាមួយតែប៉ុណ្ណោះ យោងតាមប្រភព Page ដដែលបាន អោយដឹងថា Honda Dream ស៊េរីឆ្នាំ 2018 នេះមាន​ 3 ពណ៌ទៀតផង គឺពណ៌ខ្មៅ ពណ៌ក្រហម និង ពណ៌ទឹកប្រាក់ ជាមួយនឹង តែមការចនា និងពណ៌ដូចៗគ្នា ទៀតផង។ បន្ថែមទៀតនោះ Honda Dream នេះផងដែរ ក៏បានរក្សាលក្ខណៈសម្បត្តិ មួយចំនួនដូចទៅ នឹងម៉ូតូ Honda Dream ឆ្នាំមុនដែរ ដោយខ្លួន បានរក្សានូវ ប្រព័ន្ធភ្លើង LED ទាំងសងខាង ចង្កៀងស្ដុបដដែល និងរក្សា កម្លាំងម៉ាស៊ីន 125cc​ ដូចគ្នាទៀតផង ដោយមើលតាមតែម នៃការបង្ហោះអួតពី Page Honda Cambodia – NCX នោះ។

pic 0

ដូច្នេះកុំបង្អង់យូរអីចង់ដឹងថាការរចនាតែមថ្មីរបស់ Honda Dream 2018 យ៉ាងណានោះ មិត្តអ្នកអានអាចធ្វើការ ទស្សនារូបភាព ខាងក្រោមនេះបាន។

 Pic 2 Pic 3 pic 5 pic 6 Pic 7 pic1 pic4 pic8

សម្រាប់ពត៌មានលម្អិត ទាក់ទង នឹងតម្លៃហើយម៉ូតូ នេះនោះ យើងនឹងចេញ ផ្សាយម្តងទៀត នៅពត៌មាន បន្ទាប់ ដូចនេះមិត្ត អ្នកអាន អាចទស្សនា រូបភាពខាងលើ នេះសិនបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:01 AM, 28 October
  • ប្រភព: Honda Cambodia - NCX
  • Tag: យានយន្ត