ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជា​ម៉ូតូ​ហុងដា​ដំបូង​ដែល​បំពាក់​បច្ចេក​វិទ្យា Apple CarPlay

នេះ​ជា​ម៉ូតូ​ហុងដា​ដំបូង​ដែល​បំពាក់​បច្ចេក​វិទ្យា Apple CarPlay

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ដែលបច្ចេកវិទ្យា ដែលគេហៅថា CarPlay មាននៅលើម៉ូតូវិញនោះ ដោយសារតែនេះ គ្រាន់តែឈ្មោះគេ ដាក់ប៉ុណ្ណោះ តែបច្ចេកវិទ្យា បានវិវត្តន៍ ទៅបំពាក់ជាមួយម៉ូតូហុងដា ដំបូងគេហើយ។ CarPlay ជាបច្ចេកវិទ្យា មានបំពាក់លើយានជំនិះ សម្រាប់ភ្ជាប់ ជាមួយស្មាតហ្វូន ដើម្បីផ្ទេរការប្រើប្រាស់ ពីស្មាតហ្វូនទៅកាន់អេក្រង់ របស់យានជំនិះ របស់យើង ដែលនៅពេលនេះ មានក្រុមហ៊ុនផលិត រថយន្តជិត 50 ក្រុមហ៊ុន បានយកបច្ចេកវិទ្យានេះ ទៅប្រើប្រាស់ និងពេលនេះ ជាលើកដំបូង ដែលមាន នៅលើម៉ូតូ ហុងដា។

cover

Final 1000x150 copy

បើនិយាយពីម៉ូតូនេះ គឺមិនមែនជាម៉ូតូធម្មតានោះទេ វាគឺជាប្រភេទម៉ូតូធំ ដែលមានឈ្មោះថា Honda Gold Wing ឆ្នាំ 2018 ដែលមានអេក្រង់បង្ហាញ រូបភាពទំហំ 7 អ៊ីញ នៅលើកុងទ័រម៉ូតូ ប៉ុន្តែវាមិនអាច Touchscreen បានទេ គឺគ្រាន់តែបង្ហាញរូបភាព ប៉ុណ្ណោះ ដោយបែរ ជាមានប៊ូតុង បញ្ជានៅចន្លោះ ដៃម៉ូតូវិញ។ ការភ្ជាប់ស្មាតហ្វូន ជាមួយម៉ូតូនេះ តាម រយៈរន្ធ USB និង Bluetooth ។

ម៉ូតូនេះ មានធុងទឹកសម្រាប់រក្សាកម្តៅ, ល្បឿនកំណត់ 7​, មានភ្ជាប់មកជាមួយបច្ចេកវិទ្យា ពុំចាំបាច់ត្រូវការសោរចាក់ ដោយគ្រាន់តែដាក់សោរ នៅក្បែរ នឹងអាចបញ្ឆេះម៉ាស៊ីនបាន ដែលគេហៅថា Smart Key ។

Honda-Gold-Wing-CarPlay-1024x682 Honda-Gold-Wing-CarPlay2-1024x683 115828_2018_GL1800_Goldwing_Tour 2018-Honda-Gold-Wing-First-Look-Fast-Facts-7 2018-honda-accord-hybrid-press-56

នេះក៏ជាកាន់តែងាយស្រួលដែរ សម្រាប់អ្នក ប្រើប្រាស់ម៉ូតូនេះ នៅស្រុកគេ​ ពួកគេអាចឆែក មើលផែនទី និងស្តាប់បទចម្រៀង ឬធ្វើអ្វីផ្សេងទៀតបាន នៅពេលដែល បើកបរ ដោយសារ តែផ្លូវស្រុកគេ មិនរញ៉េរញៃ ដូចក្នុងស្រុក យើងឡើយ ដូចនេះ ប្រហែលជាគ្មាន គ្រោះថ្នាក់អ្វីទេ ពេលដែលពួកគេ បើកបរបណ្តើរ និងប្រើប្រាស់ មុខងារផ្សេងៗបណ្តើរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 28 October
  • ប្រភព: Road Show
  • Tag: យានយន្ត