ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តួអង្គ​ជា​ប្រពន្ធ Brian ​នឹង​ត្រលប់​មក Fast and Furious 9 វិញ​ហើយ

តួអង្គ​ជា​ប្រពន្ធ Brian ​នឹង​ត្រលប់​មក Fast and Furious 9 វិញ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំពូលខ្សែភាពយន្ត ដែលទទួល បាន ជោគជ័យ យ៉ាង​​ខ្លាំង​​ក្លា​​រឿង Fast & Furious បាន​​ចេញ ដល់​​វគ្គ 8 កាល​​ពី​ឆ្នាំ 2017 កន្លង​ទៅ។ ខ្សែភាពយន្ត​នេះ​បាន​ចាក់​បញ្ចាំង នៅរោងភាពយន្ត នៅថ្ងៃទី 14 ខែមេសា ឆ្នាំ 2017 ប៉ុន្មាន​ខែកន្លងមកនេះ​ នៅតែមានប្រជាប្រិយភាព ទោះជាបាត់បង់ជីវិតនៅតួសំដែង Paul Walker ក៏​ដោយ នៅតែផលិតកម្ម Universal Picture កើបលុយបានរយលានដដែល។

cover

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីការចេញប្រកាស Fast and Furious នឹងចេញវគ្គ 9 នៅរយៈពេល 2 ឆ្នាំ​ខាង​មុខ​ទៀត ត្រូវនឹងថ្ងៃទី 10 ខែមេសា ឆ្នាំ 2020 ហើយនោះថ្មីៗនេះ Vin Diesel ក៏បានបង្ហើប​អោយ​ដឹង​ទៀត​ហើយ​នៃដំណឹងអំពីរឿងដែលខ្លួនត្រៀមនឹងចេញនោះ។ ដោយខ្លួនបានធ្វើការ Live ជាវីដេអូធ្វើអោយ Fan ជាច្រើនសួរអំពីតួអង្គនឹងមាននៅក្នុងវគ្គបន្ត Fast and Furious នោះឯង លោក Vin Diesel ដែល​ជាតួអង្គសំខាន់ឈ្មោះថា Dom ក៏បានបង្ហើបអោយដឹងតែម្ដងគឺតួអង្គដែលមានឈ្មោះថា Jordana Brewstar ដើរតួជា Mia នោះនឹងត្រលប់មកវិញហើយ។

pic 1

ការត្រលប់មកវិញរបស់តួអង្គ Mia នេះគឺជាបំណងរបស់អ្នកគាំទ្រនោះទេ ដែលគេមានការស្នើរសុំជាខ្លាំង ពី​ព្រោះមិនគួរគ្រាន់តែ Paul Walker ស្លាប់បាត់ចាំបាច់លែងអោយ Mia ដើរតួដូច្នេះ​ ហើយ​អ្នក​ដឹកនាំ​ត្រូវ​តែតម្រូវចិត្តអ្នកគាំទ្រយក Mia មកវិញ។ មិនត្រឹមតែតួអង្គចាស់មកវិញនោះទេ Vin Diesel ក៏បាន​ប្រាប់​អោយ​ដឹងថា សូម្បីតែអ្នកដឹកនាំចាស់របស់ Fast and Furious លោក Justin Lin ក៏ត្រលប់​មក​ដឹក​នាំ​វិញ​ដែរ។ ដោយរូបលោកធ្លាប់មានប្រវត្តិដឹកនាំរឿង​ Fast and Furious នេះជោគជ័យខ្លាំងផងដែរ គាត់​បាន​ធ្លាប់​ដឹកនាំវគ្គ Fast and Furious ទៀតផងគឺវគ្គ Tokyo Drift, Fast and Furious, Fast Five និង Fast and Furious 6 ទៀតផង។

២

ទាំងនេះគឺជាដំណឹងល្អមួយផងដែរ សម្រាប់អ្នកគាំទ្រខ្សែភាយន្ត ដ៏ល្បីល្បាញមួយនេះ​ដែល​យើង​បាន​តម្រុយ​នៃការត្រលប់មកវិញនៃតួអង្គចាស់ហើយ និងមានការដឹកនាំដ៏ល្បី Justin Lin នេះទៀត ​ដែលអាច​ធ្វើ​អោយខ្សែភាពយន្តនេះកាន់តែជក់ចិត្តយ៉ាងខ្លាំងសម្រាប់ឆ្នាំ 2020 ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:06 PM, 27 October
  • ប្រភព: Techno Buffalo
  • Tag: ភាពយន្ត