ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Logitech បំពាក់ Google Assistant នៅ​លើ​កាមេរ៉ា​សុវត្ថិភាព!

Logitech បំពាក់ Google Assistant នៅ​លើ​កាមេរ៉ា​សុវត្ថិភាព!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើប្រិយមិត្ត ធ្លាប់បានទស្សនាវីឌីអូ ខេមបូ​អាប់ដេត ឬអាន​អត្ថបទ​របស់​ខេមបូរីផត​ជាប់​នោះ ប្រាដក​ជា​ស្គាល់​ក្រុមហ៊ុន Logitech រួចមកហើយ។ Logitech គឺជាក្រុមហ៊ុន​អេឡិចត្រូនិច​ដ៏​ល្បីល្បាញ​របស់​ប្រទេស Swiss ដែល​តែ​ផលិត​នូវ​គ្រឿង​អេឡិច​ត្រូនិច និង Accessory របស់​កុំព្យូទ័រដូចជា បាស់​បំពង​សម្លេង, Keyboard, Mouse, និងកាមេរ៉ាជាដើម។

cover

Final 1000x150 copy

ហើយថ្មីៗដែរ ក្រុមហ៊ុន Logitech ទើបតែប្រកាសចេញនូវកាមេរ៉ាសុវត្ថិភាពរបស់ខ្លួនមួយម៉ូឌែល មាន​ឈ្មោះ​ថា Circle 2 ដែលជាកាមេរ៉ាសុវត្ថិភាពដំបូងបង្អស់របស់ Logitech អាចប្រើប្រាស់ជាមួយមុខងារ Google Assistant បាន។ ដូចនេះ​វា​ធ្វើឱ្យ​កូនកាមេរ៉ាសុវត្ថិភាពនេះ មានភាពវៃឆ្លាតជាងកាមេរ៉ា​សុវត្ថិភាព​ធម្មតា ដោយយើងអាចបញ្ជាវា ក្នុងការប្រើប្រាស់សម្លេង ដូចជាឧបករណ៍ AI ដទៃទៀតដែរដូចជា ស្មាត​ហ្វូន​, Google Home, ឬក៏ទូរទស្សន៍វៃឆ្លាតជាដើម។ 

1

Circle 2 នេះអាចភ្ជាប់មកកាន់ស្មាតហ្វូនរបស់យើងក៏បាន ឬទូរទស្សន៍ក៏បាន ដោយយើងអាច​ប្រើប្រាស់​ម៉ូឌែល Wireless ដើម្បីភ្ជាប់មកកាន់ស្មាតហ្វូន និងអាចភ្ជាប់មកទូរទស្សន៍បាន ដោយប្រើប្រាស់ម៉ូឌែល​ប្រើខ្សែ។ លើសពីនេះ វាក៏មានបំពាក់បច្ចេកវិទ្យាការពារទឹកផងដែរ ហើយមុខងារ Google Assistant នេះ​គឺជាចំណុចដ៏សំខាន់បំផុតរបស់វា។ ដោយយើងអាចប្រើប្រាស់ស្មាតហ្វូនរបស់យើង ដើម្បីបញ្ជាទៅ​លើ​កាមេរ៉ា​នេះបាន ជាមួយមុខងារ Google Assistant ដូចជាយើងចង់មើលសកម្មភាពដែល​កាមេរ៉ា​នេះ​កំពុង​ថត យើងគ្រាន់តែនិយាយទៅលើស្មាតហ្វូនរបស់យើងថា “Ok Google, show me the front door camera” ឬក៏ចង់ឱ្យកាមេរ៉ានេះ បំបែរទិសដៅ យើងគ្រាន់តែនិយាយ “Turn left ឬ Turn right” ជាដើម។

Logitech Circle 2 នេះនឹងបើកដាក់លក់ជាផ្លូវការនាពេលឆាប់ៗនេះហើយ ដោយវាមានលក់​នៅ​លើ​ទីផ្សារ Online ឬក៏​ទីផ្សារ​ប្រទេសមួយចំនួន នៅក្នុងតម្លៃ 179 ដុល្លារសម្រាប់ម៉ូឌែលប្រើខ្សែ និងតម្លៃ 199 ដុល្លារ​សម្រាប់ម៉ូឌែល Wireless។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:57 PM, 27 October
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា