ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Vainglory នឹងអាចប្រកួត 5 ស្មើនាពេលឆាប់ៗ!

ហ្គេម Vainglory នឹងអាចប្រកួត 5 ស្មើនាពេលឆាប់ៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Vainglory គឺជាហ្គេមដែល​ពេញ​និយម​ខ្លាំង​មួយ ទាំង​ក្នុង​ប្រទេស​យើង និង​ពិភពលោក​តែ​ម្តង។ វាជា​ហ្គេម​ប្រភេទ Mobile Online ដែល​បាន Develop ឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​ហ្គេម Super Evil Megacorp ហើយ​ចាប់​ផ្តើមបើកឱ្យលេងតាំងពីឆ្នាំ 2014 មកម្ល៉េស ដែល​យើង​អាចលេងបានម្នាក់ឯង ជាមួយ​អ្នក​ដទៃ​ក៏​បាន ឬក៏លេងជាក្រុម (Party) ក៏បាន ដែលយើងអាចប្រកួតបាន 3 ស្មើ។

cover

Final 1000x150 copy

ហើយថ្មីនេះដែរ Vainglory កំពុងតែត្រូវបានអភិវឌ្ឍន៍ថ្មី ដើម្បីអនុញ្ញតិឱ្យយើងអាចប្រកួត 5 ស្មើបាន ដែល​ជំរើស​សុទ្ធតែគីឡូ Professional មកលេងតែម្តង។ ហើយក៏បានបន្ថែម Graphic កាន់តែ​ម៉ត់​ច្បាស់​ល្អ​ថែម​មួយកម្រិតទៀត ជាមួយនឹងល្បឿន Frame rate រលូន។

នៅពេលនេះ លោកអ្នកអាចចាប់ផ្តើម Pre-Register ទៅលើ Version 5v5 បានហើយ ដោយចុចទៅ​លើ​ដំណរ​ភ្ជាប់ខាងក្រោមនេះ ដើម្បីមានឱកាសអាចលេង 5v5 បានមុនគេ និងទទួលដំណឹង​កំណែ​អាប់ដេត​ថ្មី​ផ្សេងៗ​ជាច្រើនទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:20 PM, 27 October
  • ប្រភព: Vainglory
  • Tag: កម្មវិធី & ហ្គេម