ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    AMD ជោគជ័យ​ខ្លាំង​ណាស់ ក្នុង​ត្រី​មាសទី 3 នេះ កើប​លុយ​ឡើង​ដល់ ពាន់​លាន​ដុល្លារ​ហើយ

AMD ជោគជ័យ​ខ្លាំង​ណាស់ ក្នុង​ត្រី​មាសទី 3 នេះ កើប​លុយ​ឡើង​ដល់ ពាន់​លាន​ដុល្លារ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន AMD នេះបើតាមមើល​ជាក់​ស្ដែង គឺបាន​ខិត​ខំ​ខ្លាំ​ង​មែន​ទែន មិន​ត្រឹ​ម​តែ​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ខ្លាំង​នោះ​ទេ។ ខ្លួនបានធ្វើការចេញផលិតផលរបស់ខ្លួនមកមានការប្រកួត​ប្រជែងទៅនឹងក្រុមហ៊ុនក្រាហ្វិច​កាត​ដទៃ និង CPU Intel ទៀតផង។

pic 1

Final 1000x150 copy

ដោយក្រុមហ៊ុន AMD នេះបានកើបលុយដល់ទៅ 1.64 ពាន់លានដុល្លារហើយ​ បើប្រៀបធៀបសម្រាប់​ត្រី​មាស​ទី 3 ឆ្នាំមុននោះគឺក្រុមហ៊ុន នេះមានត្រឹមតែ 819 លានដុល្លារនោះទេ នេះបានសេចក្ដីថាត្រីមាស ទី 3 ឆ្នាំនេះក្រុមហ៊ុន AMD ជោគជ័យខ្លាំងមែនទែន។ បន្ថែមទៀតនោះក៏មានទិន្នន័យ​ភាគរយនៃការ​ចំណេញ​គឺសម្រាប់ឆ្នាំនេះឡើងដល់ 74% បើប្រៀបធៀបឆ្នាំមុនក្រុមហ៊ុននេះឡើងបានតែ 26% ប៉ុណ្ណោះ​។ សម្រាប់ការចំណេញ​បានកើបលុយខ្លាំងដល់ថ្នាក់នេះ ដោយសារតែក្រុមហ៊ុនបាន​ចេញ​នូវ​ក្រាហ្វិច​កាត​ល្អ និង CPU ខ្លាំងៗហើយតម្លៃប្រកួតប្រជែងទាបជាង Intel ទៀតផង មិនត្រឹមតែប៉ុណ្ណោះ CPU និង ក្រាហ្វិចកាតរបស់ខ្លួននេះត្រូវក្រុមហ៊ុន Microsoft និង Sony ទិញផ្ដាច់មុខផងដែរ ដើម្បីយកទៅបំពាក់​នៅ​លើ​ម៉ាស៊ីនហ្គេម PS4 និង Xbox One ជំនាន់ថ្មីរបស់ពួកគេ។ ការចេញនូវ ក្រាហ្វិចកាតជំនាន់ថ្មី និង CPU ខ្លាំងនៅត្រីមាសទី 3 នេះទៀតផងគឺជាពេលវេលាសាកសមមួយផងដែរ ដែលក្រុមហ៊ុន​ ផលិត​ម៉ាស៊ីន​ហ្គេម នាំគ្នាចេញប្រណាំងប្រជែងគ្នាទៀតនោះដូច្នេះហើយត្រូវកុម្ម៉ង់ចុះកុងត្រាជាមួយនឹង AMD នៃគ្រឿងគ្រៅ CPU និង GPU រាប់រយលានដុល្លារហើយ។

Pic 2

ដូច្នេះហើយការចំណេញ រកចំណូលបានច្រើនរបស់ AMD នេះគ្មាន​អ្វីគួរភ្ញាក់ផ្អើលច្រើន​ឡើយ​ក្រៅ​ពី​កើប​លុយ​បាន ដល់ពាន់លានដុល្លារនោះពីព្រោះ AMD មានផ្លូវមុខចំនួញច្រើនជាងគេហើយ។ មិនថាក្រុមហ៊ុន ផលិត​ម៉ាស៊ីនហ្គេមនោះទេ សូម្បីតែតែក្រុមហ៊ុនកុំព្យូទ័រយួរដៃមួយចំនួនធំក៏នឹង​ត្រូវ​កា​រទិញ CPU និង​ក្រាហ្វិច​កាត​​នេះ​ដែរ​ អញ្ចឹង​ហើយ​មានអីមិនចំណេញនោះបើច្រកចេញចូលក្នុងរបស់ AMD ច្រើន​យ៉ាង​នេះ​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:04 PM, 27 October
  • ប្រភព: Tech 4 gamers
  • Tag: Accessories