ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    NIVIDIA បញ្ចេញ​ក្រាហ្វិច​កាត GTX 1070 Ti មាន​កម្លាំង​ខ្លាំង​មិនធម្មតា!

NIVIDIA បញ្ចេញ​ក្រាហ្វិច​កាត GTX 1070 Ti មាន​កម្លាំង​ខ្លាំង​មិនធម្មតា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ NIVIDIA ដែលជាក្រុមហ៊ុនមានភាពល្បីល្បាញខ្លាំង ខាងផ្នែកក្រាហ្វិចកាត និង GPU សម្រាប់លេងហ្គេមនោះ បានបញ្ចេញនូវក្រាហ្វិចកាត ជំនាន់ថ្មីរបស់ខ្លួន មួយស៊េរីទៀតគឺ GTX 1070 Ti នេះតែម្តង ដែលមានកម្លាំង ខ្លាំងមិនធម្មតា។ ហើយគោលបំណង ដែលក្រុមហ៊ុន NIVIDIA បញ្ចេញវាមក គឺដើម្បីសម្លាប់ ក្រាហ្វិចកាត AMD ស៊េរី RX Vega 56 តែម្តង។

cover

Final 1000x150 copy

ក្រាហ្វិចកាត GTX 1070 Ti ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដែលមានកម្លាំងខ្លាំង ស្ទើរតែស្មើទៅនឹង GTX 1080 ទៅហើយ ដើម្បីបំពេញតម្រូវការ សម្រាប់អ្នកចូលចិត្ត ការលេងហ្គេម ឌីហ្សាញ និងគូរប្លង់ជាដើម។ GTX 1070 Ti នេះ ត្រូវបានបំពាក់មកនូវ GPU ដែលប្រើប្រាស់ Architecture Pascal ដូចទៅនឹង GTX 10 Series ដទៃទៀតដែរ និងមាន CUDA Core ច្រើនដល់ទៅ 2432 Core តែគួរឱ្យស្តាយ ដែលវាប្រើប្រាស់កង្ហារ តែមួយគ្រាប់ប៉ុណ្ណោះ។ ហើយមាន VRAM ទំហំដល់ 8GB DDR5 ដូចទៅនឹង GTX 1080 ដែរ និងមានល្បឿន បញ្ចូនទិន្នន័យ Bandwidth 256 GB ក្នុងមួយវិនាទី ដែលក្រុមហ៊ុន NVIDIA អះអាងថា វាខ្លាំងជាង GTX 970 ដល់ទៅពីរដងឯណោះ។

1

GTX 1070 Ti បានបំពាក់មកនូវ Transistor ដល់ទៅ 7.2 ពាន់លានគ្រាប់ ដែលមានល្បឿន Base Clock 1607 MHz ហើយមានល្បឿន Boost 1683 MHz និងមានរន្ធ ដោតភ្លើង 8-Pin ដែលស៊ីភ្លើង 180W ដូចទៅនឹង GTX 1080 ដែរ។ ហើយចំពោះរន្ធ Output ចេញពី ក្រាហ្វិចកាតនេះ គឺអាចបង្ហាញបាន ច្បាស់ដល់កម្រិត 7680×4320 ភិចស៊ែលឯណោះ ជាមួយល្បឿន 60Hz ជាមួយនឹងរន្ធដោត ដូចជា ៖

  • Display Port 1.4 ចំនួន 3
  • HDMI 2.0b ចំនួន 1
  • និងរន្ធ DVI ខា្នតធំចំនួន 1

2 3

 

NIVIDIA នឹងចាប់ផ្តើមដាក់លក់ក្រាហ្វិចកាត GTX 1070 Ti នេះចាប់ពីដើមខែវិច្ឆិកា នេះតទៅហើយ ដែលលោកអ្នក អាចកុម្ម៉ង់បាន តាមរយៈវ៉េបសាយ NIVIDIA ដោយផ្ទាល់បាន ដែលមាន តម្លៃត្រឹមតែ 449 ដុល្លារតែប៉ុណ្ណោះ។ ហើយវាក៏អាចនឹងមាន វត្តមាន លើទីផ្សារប្រទេសកម្ពុជាយើង នាពេលឆាប់ៗខាងមុខ នេះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:50 AM, 27 October
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ