ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Microsoft នឹង​មាន​ការ​បញ្ឈប់​ផលិត​​ Sensor ចាប់ motion ហើយ

ក្រុមហ៊ុន Microsoft នឹង​មាន​ការ​បញ្ឈប់​ផលិត​​ Sensor ចាប់ motion ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកដែលធ្លាប់មានម៉ាស៊ីនហ្គេម Xbox 360 នោះ​ច្បាស់​ជា​ស្គាល់​ហើយ នូវ Kinect ដែល​ជា Sensor ចាប់ Motion នោះ។ វាមាន​ការ​ចេញ​លក់ យូរ​ដែរ​ហើយ​តាំង​ពី​ឆ្នាំ 2010 ឯណោះ​ដំណាល​គ្នា​ជាមួយ​នឹង​ម៉ាស៊ីន​ហ្គេម Xbox 360 ផងដែរ ហើយអ្នកទិញម៉ាស៊ីនហ្គេមនេះមួយចំនួនធំក៏នឹងមានការទិញ Kinect នេះ​បន្ថែម​ដំណាល​​គ្នា​ផង​ដែរ។

pic 1

Final 1000x150 copy

ដោយ Kinect នេះអាចធ្វើការភ្ជាប់ជាមួយ​នឹង Xbox 360 ដើម្បីលេងហ្គេមណា ដែលមាន motion ចាប់​យក ជាកាយវិកាបាន។ មិនត្រឹមតែប៉ុណ្ណោះ Microsoft បានលក់វាដាច់ខ្លាំងនៅក្នុងឆ្នាំដែល​ក្រុមហ៊ុន​មួយ​នេះចេញ​លក់ទៀតផង លក់អស់ដល់ 35 លានគ្រឿង ឯណោះ​ក្នុងមួយឆ្នាំជាប់សុទ្ធលំដាប់ Guinness World Record ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះបានធ្វើការចេញនូវ Kinect ស៊េរីថ្មីសម្រាប់ Xbox One ដែលមានរូបរាងខុសពីមុននិងបន្ថែម Sensor ល្អជាងមុនទៀតផង ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន Microsoft​ បានធ្វើការប្រកាសឈប់ចេញផលិតហើយដោយខ្លួនបានប្រកាសជាផ្លូវការតែម្ដង និងលែងមាន​លក់​ពីក្រុមហ៊ុនទៀតហើយ។ អាចនិយាយបានថាមកដល់សម័យកាលនេះគឺក្រុមហ៊ុន Microsoft បានគិត​ត្រូវដែរ ដើម្បីកុំអោយមានការខាតបង់ច្រើនទៅនឹងពេលវេលានិងថវិកាច្រើនផងដែរ ដោយខ្លួនបានចេញ លើកនេះគឺត្រូវបានកម្រិតនូវការលក់ធ្លាក់ចុះយ៉ាងខ្លាំងគឺមិនបានលក់ដាច់ដូចមុនឡើយ រីឯហ្គេមដែលចេញ​ប្រើប្រាស់​កាយវិកាក៏តិចទៀត នេះប្រហែលជាអ្នកប្រើប្រាស់សាំដដែលៗផងដែរ។ ដូច្នេះហើយក្រុមហ៊ុន​នេះ​​​គឺ​គ្មាន​ជំរើសក្រៅពីឈប់ចេញលក់និងផលិតនោះទេ។

pic 2

ដូចនេះ sensor ចាប់ Motion ដែលហៅឈ្មោះ Kinect ដ៏ទំនើបកាលពី 7 ឆ្នាំមុនត្រូវាបានបញ្ចប់​ជា​ស្ថាពរ​។ អ្នកដែលមាន Xbox ស៊េរីថ្មីដូចជា Xbox One និង One S​ ទុកប្រើប្រាស់ Kinect ដែល​ខ្លួនបាន​ទិញ​នោះទុកជាអានុស្សាវរីយ៍ បាន។ ដោយហ្គេមចាប់ Motion ថ្មីរបស់ Microsoft នោះក៏គេអាចរំពឹង​ទុក​ថា​អាចនឹងលែងមានការចេញផងដែរ ពីព្រោះ Kinect ឈប់ចេញហើយនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:55 PM, 26 October
  • ប្រភព: GSM Arena
  • Tag: Accessories