ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Sony α7R III បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ជាមួយ​សមត្ថភាព​ខ្លាំង​កប់!

Sony α7R III បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ជាមួយ​សមត្ថភាព​ខ្លាំង​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Sony ទើបតែ​បាន​ប្រកាស​ចេញ​នូវ​កាមេរ៉ា​ស៊េរីថ្មីរបស់​ខ្លួន​មួយ​ម៉ូឌែល ដែល​មាន​ឈ្មោះ​ជាផ្លូវ​ការ​ថា α7R III ស្ថិត​នៅ​ក្នុង​ម៉ូឌែល Mirrorless កាមេរ៉ា ដែលមានរូបរាងតូច ប៉ុន្តែមានសមត្ថភាពខ្លាំងមិន​ធម្មតា ទាំងការចាប់យកក្នុងទំហំ Resolution ធំច្បាស់ ទាំងល្បឿននៃការថត និង Focus វត្ថុមាន​ចលនា។

cover

Final 1000x150 copy

បើនិយាយអំពីរូបរាងខាងក្រៅរបស់ α7R III វាមានរចនាបថស្រដៀងទៅនឹង កាមេរ៉ារបស់ Sony ស៊េរីដទៃ​ទៀត​ដែរ ដោយត្រូវបានស្រោបខ្លួនដោយជ័រស្វិត មានរូបរាងតូចងាយស្រួលកាន់ក្នុងដៃ និងមានទំងន់ ស្រាល​ត្រឹម 659 ក្រាមប៉ុណ្ណោះ។ ចំណែកប៊ូតុងចុចសំខាន់ៗសម្រាប់កំណត់ ត្រូវបានបំពាក់នៅផ្នែកខាង​លើ និងខាងក្រោយទាំងអស់ ហើយវាមានទំហំថ្មធំ និងរន្ធដាក់ SD Card ចំនួន 2 ឯណោះ។ ងាកមកខាង​ក្រោយ​វិញ វាមានអេក្រង់ LCD អាចប៉ះបញ្ជាបានទំហំ 2.95 អ៊ីង ជាប្រភេទ 3.0-type អាចបង្ហាញបាន​ច្បាស់​​ដោយមានគ្រាប់ Dot ដល់ទៅ  1.44 លានគ្រាប់។ ហើយនៅពីលើអេក្រង់បន្តិចក៏មានមុខងារ View Finder ជាប្រភេទបន្ទះ OLED ដែលបង្ហាញរូបភាពក្នុងកម្រិត 1280 x 720 ភិចស៊ែល ផងដែរ។

1

Sony α7R III មានសមត្ថភាពចាប់យករូបភាពក្នុងទំហំ 42.4 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Exmor R CMOS ប្រភេទ Full-frame មានទំហំ 35 មីលីម៉ែត្រ ដែលមានសមត្ថភាពអាចចាប់យករូបប៉ុស្តិ៍ បាន​ធំ​ច្បាស់​ល្អ និងកាត់បន្ថយគ្រាប់ Noise ឱ្យមកតិចបំផុត។ ហើយល្បឿននៃការថត វាអាចថតបានដល់ទៅ 10 សន្លឹក​ឯណោះ ក្នុងមួយវិនាទី ហើយក៏អាចចាប់ Focus យកវត្ថុដែលកំពុងធ្វើចលនា​បាន​យ៉ាង​ច្បាស់​ល្អ ដោយបច្ចេកវិទ្យា AF/AE tracking ដែល Sony បានអះអាងថាវា Focus បានរហ័សជាង និងច្បាស់​ជាង α7R II ដល់ទៅជិត 2 ដង។ ហើយ Sony ក៏បានបន្ថែមមុខងារថ្មីមួយទៀតទៅលើកាមេរ៉ានេះគឺ Eye Auto Focus សម្រាប់ចាប់ Focus Tracking ទៅលើភ្នែករបស់មនុស្សដោយស្វ័យប្រវត្តិ។  

2

ចំពោះរូបសន្លឹក វាអាចថតបានទាំង File JPEG និង File Raw ហើយសម្រាប់ File Raw វាមាន​សមត្ថភាព​ថតដល់ 14-bit ដែលវាបើកដៃឱ្យអ្នកកែច្នៃវាបានច្បាស់ល្អ ជាងការថត File Raw 12-bit ឆ្ងាយ​។ រីឯការថតវីឌីអូវិញ វាថតបាននៅក្នុងទំហំ UHD 4K (3840 x 2160 ភិចស៊ែល) ប៉ុន្តែវាប្រើប្រាស់ Crop Mode ដើម្បីថតវីឌីអូក្នុងទំហំ 5K (5176 x 2924 ភិចស៊ែល) ទុកជាមុនសិន ទើបផលិតចេញជាវីឌីអូ 4K មកវិញ។ ហើយវាក៏មានមុខងារទប់រំញ័រដល់ 5-axis ដែលមានរំនឹងកាន់តែស្មើល្អក្នុងការថតវីឌីអូ និង​ការ​ថតរូបសន្លឹក មិនឱ្យព្រាល។  

ទស្សនារូបភាពគំរូដែលថតចេញពី Sony α7R III

1 2 3 4 5 6 7 8

 

លក្ខណៈសម្បត្តិទូទៅរបស់ Sony α7R III

  • ប្រើប្រាស់សេនស័រ Full-Frame Exmor R CMOS ទំហំ 35 មីលីម៉ែត្រ
  • ថតរូបមួយប៉ុសក្នុងទំហំ 42.4 មេហ្គាភិចសែល
  • ប្រើប្រាស់កែវលេន Sony E-mount
  • ថតរូបជាប្រភេទ File បែប JPEG និង RAW ក្នុងល្បឿន 10 fps
  • កម្រិតពន្លឺ ISO ធម្មតាចាប់ពី 100 – 32000 ឬអាចពង្រីកទៅដល់ IOS 50-102400
  • អាចថតរូបភាពក្នុងកម្រិត UHD 4K និងក្នុងកម្រិត 1080p បានដល់ល្បឿន 120fps
  • អាចចាប់ Focus រូបភាពនិងវីឌីអូដល់ 399-425 ចំណុច
  • មានមុខងារទប់រំញ័រ 5-axis
  • មានអេក្រង់បញ្ជាអាចបត់បាន ទំហំ 2.95 អ៊ីង
  • រន្ធតំណភ្ជាប់ USB 3.1 ជាប្រភេទ USB Tye C និង Sync Terminal
  • អាចផ្ទេរទិន្នន័យចេញទៅឧបករណ៍ផ្សេងដោយប្រើប្រាស់ Wi-Fi
  • ថ្មកាន់បានយូរ អាចថតរូបបានពី 530-650 ប៉ុស្តិ៍

ក្រុមហ៊ុន Sony នឹងចាប់ផ្តើមដាក់លក់កាមេរ៉ា Sony α7R III នេះជាផ្លូវការនៅដើមខែ វិច្ឆិកា ខាងមុខ​នេះ​ហើយ​ជាមួយនឹងតម្លៃ 3,200 ដុល្លារ។

ទស្សនាវីឌីអូខាងក្រោម ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:23 PM, 26 October
  • ប្រភព: Sony
  • Tag: កាម៉េរ៉ា