ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្តទំនើប​របស់ Lexus អាច​បើក​ខ្លួន​ឯងបាន នឹង​ចេញ​​នៅ 2 ឆ្នាំ​ខាង​មុខ​ទៀត​នេះ

រថយន្តទំនើប​របស់ Lexus អាច​បើក​ខ្លួន​ឯងបាន នឹង​ចេញ​​នៅ 2 ឆ្នាំ​ខាង​មុខ​ទៀត​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានប្រហែលជាស្គាល់​ហើយ​នូវ ក្រុមហ៊ុន Lexus ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​រថយន្ត​យក្ស​នៅ​ប្រទេស​​ជប៉ុន​ឈ្មោះ​ថា Toyota នោះ។ ថ្មីៗ​នេះ​បានធ្វើការបង្ហាញរថយន្ត Lexus ស៊េរីថ្មីដែល​ជា​ប្រភេទ Luxury ទៀតផង នៅក្នុងទីក្រុង Tokyo។

Pic 1

Final 1000x150 copy

សម្រាប់រថយន្ត Luxury ដែលទើបដាក់បង្ហាញនេះផងដែរគឺជាស៊េរី LS+ ។ វាជារថយន្តគំរូនោះទេ ដែល​ក្រុមហ៊ុនមួយនេះមិនទាន់មានការចេញលក់ និងបញ្ជាក់អ្វីច្រើនលើរថយន្តនេះច្រើនឡើយ ​ពីព្រោះ​វា​ស្ថិត​នៅ​ការ​សាកល្បងសិនប៉ុណ្ណោះ គ្រាន់តែក្រុមហ៊ុនមួយនេះយកមកបង្អួតរូបរាង​និងលក្ខណៈសម្បត្តិដ៏​ទំនើប​មួយ ​មុនសិននោះ។ បន្ថែមទៀតនោះក្នុងការបង្អួតរូបរាងរថយន្តគំរូរបស់ខ្លួននោះផងដែរ ក្រុមហ៊ុន Lexus នេះ​ក៏​បានបញ្ជាក់​នៃ​ពេលវេលាចេញវានោះផងដែរ គឺក្រុមហ៊ុនមួយនេះនឹងមានការចេញរថយន្ត នៅក្នុងឆ្នាំ 2020 ខាងមុខនេះហើយ។ ហើយ Lexus បានបញ្ជាក់ទៀតផងថា វានឹងមានប្រព័ន្ធ​ទំនើប​អ្វីខ្លះ​ប្រើប្រាស់​ក្នុង​រថយន្តនេះ រថយន្ត LS+ នេះនឹងមានប្រព័ន្ធ ឆ្លាតវ័យដ៏ទំនើបមួយ គឺ Artificial intelligence ដែលក្រុមហ៊ុន Lexus នេះមិនទាន់ដាក់ឈ្មោះវាជាផ្លូវការនៅឡើយប៉ុន្តែ បាន​បង្ហើប​អោយ​ដឹង​ថាប្រព័ន្ធ Ai នេះនឹងអាចធ្វើការគ្រប់គ្រងរថយន្ត Luxury នេះបានល្អឆ្លាតខ្លាំង និង អាចធ្វើការបើក​រថយន្ត​ជំនួស​យើងទៀតផង។

Pic 2 Pic 3 Pic 4 Pic 5

ដូច្នេះហើយ រាល់ Ai ទាំងអស់គឺខួរក្បាលត្រូវរៀនមុន អញ្ចឹងហើយ រថយន្តដែលមាន Ai នេះក៏ត្រូវការ​បង្រៀន​បើកបរ​ជាមុនសិនដែរ មុននឹងអាចបើកបរជំនួសយើង ដោយក្រុមហ៊ុន Toyota នេះបានប្រកាស នឹងមានរថយន្ត ស៊េរីទំនើបរបស់ខ្លួន មានការធ្វើការតេស្ត៍បើកខ្លួនឯង នៅរដ្ឋ California ហើយ។ ទោះជា​យ៉ាង​ក៏ដោយរថយន្តដែលក្រុមហ៊ុនមួយនេះបានបង្ហាញត្រឹមជារថយន្តគំរូសិនដូច្នេះហើយ ខ្លួនមិនបាន​បញ្ជាក់​ពីកម្លាំងម៉ាស៊ីនិងលក្ខណៈសម្បត្តិអ្វីផ្សេងៗទៀតឡើយ បានត្រឹមបង្ហើប​ពីអ្វីប្លែក​និង​ទំនើប​ជាង​គេ​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ។

Pic 6 pic 7

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:59 PM, 26 October
  • ប្រភព: The verge
  • Tag: យានយន្ត