ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ប៉ាតង់ថ្មីរបស់ Samsung បានបង្ហាញ​ពីគំរូ​ឆ្នាំង​សាក​ឥត​ខ្សែ​ជំនាន់ថ្មី អាចសាក​បាន​ច្រើន​ជាង​មួយ​ឧបករណ៍ ក្នុង​ពេល​តែ​មួយ ដូចទៅ​នឹង AirPower របស់ Apple

ប៉ាតង់ថ្មីរបស់ Samsung បានបង្ហាញ​ពីគំរូ​ឆ្នាំង​សាក​ឥត​ខ្សែ​ជំនាន់ថ្មី អាចសាក​បាន​ច្រើន​ជាង​មួយ​ឧបករណ៍ ក្នុង​ពេល​តែ​មួយ ដូចទៅ​នឹង AirPower របស់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 12 ខែកញ្ញា កន្លង​ទៅ​នេះ ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​ដុំ​បន្ទះ​សាក​ថ្មឥត​ខ្សែ​មួយ ឈ្មោះ​ថា AirPower អមជាមួយនឹងទូរស័ព្ទ  iPhone 8,  8 Plus និង iPhone X ។ ក្នុងនោះដែរ Apple បានបង្ហើបប្រាប់ថា ដុំសាកថ្មឥតខ្សែនេះ នឹងចាប់ផ្តើមដាក់លក់នៅដើមឆ្នាំ 2018 ខាងមុខ ប៉ុន្តែមិនទាន់​បាន​បង្ហើប​ពីតម្លៃរបស់វា នៅឡើយទេ ។

Cover

Final 1000x150 copy

ថ្មីនេះ ក្រុមហ៊ុន Samsung បានដាក់ស្នើរប៉ាតង់មួយ ទៅកាន់ USPTO ដោយបានបង្ហាញនូវឆ្នាំង​សាក​ឥត​ខ្សែមួយប្រភេទ ដែលអាចសាកបានច្រើនជាងមួយឧបករណ៍ ក្នុងពេលតែមួយ។ ប៉ាតង់នេះ ត្រូវបាន​គេ​ចាត់​ទុកថា Samsung  គឺកំពុងប្រកួតប្រជែងជាមួយនឹង ឆ្នាំងសាកឥតខ្សែរបស់ក្រុមហ៊ុន Apple  ។ ដូចអ្វីដែលយើងបានឃើញអញ្ចឹងថា AirPower គឺអាចសាកថ្មបានច្រើនឧបករណ៍ ក្នុងពេលជាមួយគ្នា រួមមានទូរស័ព្ទ iPhone និង Apple Watch ដោយដាក់សាកថ្មនៅលើបន្ទះតែមួយ។

Pic 1

អញ្ចឹងយើងពិតជាអាចស្មានបានហើយថា ក្រុមហ៊ុន Samsung នឹងធ្វើតាមការសាកល្បងប្រើប្រាស់ បន្ទះ​សាកឥត​ខ្សែជំនាន់ថ្មី ជំនួសបន្ទះសាកថ្មចាស់របស់ខ្លួន ដែលអាចអាចសាកបានតែទូរស័ព្ទ។ ហើយ​ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញវា ស្របពេលជាមួយនឹង ការដាក់បង្ហាញ Galaxy S9 និង Galaxy S9+ ពេលចេញជាផ្លូវការជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:13 PM, 25 October
  • ប្រភព: Phone Arena
  • Tag: Accessories