ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Fujifilm បញ្ចេញ​ម៉ាស៊ីន​ផ្តិត​រូប​ខ្នាត​តូច អាច​ផ្តិត​រូប​ពី​ស្មាតហ្វូន​ត្រឹមតែ 10 វិនាទី​ក្នុង​មួយ​សន្លឹក

ក្រុមហ៊ុន Fujifilm បញ្ចេញ​ម៉ាស៊ីន​ផ្តិត​រូប​ខ្នាត​តូច អាច​ផ្តិត​រូប​ពី​ស្មាតហ្វូន​ត្រឹមតែ 10 វិនាទី​ក្នុង​មួយ​សន្លឹក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Fujifilm ដែលមានភាពល្បីល្បាញខាងផ្នែកថតរូប បានបញ្ចេញលក់​នូវ​កូន​ម៉ាស៊ីន​ផ្តិត​រូបភាព​ខ្នាត​តូចមួយ មាន​រូបរាងប្រហែលទៅ​នឹងប្រអប់ស្មាតហ្វូន ដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ទាំងអស់គ្នា ផ្តិត​ចេញរូបភាពដែលបានថតលើស្មាតហ្វូន ចេញមកភ្លាមតែម្តង។ ហើយក៏មានមុខងារជាច្រើនទៀត ដែល​គួរឱ្យចាប់អារម្មណ៍មែនទែន។

cover

Final 1000x150 copy

កូនម៉ាស៊ីនផ្តិតរូបនេះ មានឈ្មោះថា Instax Share SP-3 មានរូបរាងតូចស្អាតមែនទែន និងអាច​ផ្តិត​រូបភាព​ជារាងការ៉េតែម្តង នៅក្នុងទំហំ 800 x 800 ភិចស៊ែលជាមួយកម្រិតដង់ស៊ីតេរូបភាព 318 dpi និង​ប្រើប្រាស់ហ្វីលផ្តិតរូបប្រភេទ Zink ដែលវាមិនចាំបាច់ប្រើទឹកថ្នាំដើម្បីព្រីននោះទេ។ Instax SP-3 នេះ​មាន​របៀបប្រើប្រាស់សាមញ្ញមែនទែន ដោយយើងអាចប្រើប្រាស់ស្មាតហ្វូនរបស់យើងដើម្បីព្រីនរូបភាព​ចេញ តាមរយៈ Wi-Fi បានយ៉ាងរហ័ស ត្រឹមតែ 10-13 វិនាទីតែប៉ុណ្ណោះក្នុងមួយសន្លឹក។ ហើយចំពោះ​ថ្ម​របស់វាវិញ ក៏កាន់បានយូរផងដែរ ដោយយើងសាកមួយពេញ អាចផ្តិតរូបភាពបានដល់ 160 ប៉ុស្តិ៍ឯណោះ។

1

ចំពោះចំណុចដែលធ្វើឱ្យកូនម៉ាស៊ីនផ្តិតរូបនេះ លេចធ្លោជាងគេនោះគឺ ការបញ្ជាតាមរយៈស្មាតហ្វូននេះ​ឯង​ ដែលវាមានភាពវៃឆ្លាត និងបើដៃឱ្យអ្នកប្រើប្រាស់កំណត់បានច្រើនជាម៉ាស៊ីនព្រីនរូបថតធម្មតា។ ដើម្បី​បញ្ជានៅលើម៉ាស៊ីនព្រីននេះបាន យើងត្រូវដោនឡូតកម្មវិធី Instax Share ពីក្នុង Play Store ឬ App Store។ ហើយនៅក្នុងកម្មវិធីនោះ យើងអាចកែកុនរូបភាពដែលបានថត ដូចជាការដាក់ Filter កែ​កម្រិត​ពណ៌, ដាក់ស៊ុម,​ ឬបន្ថែមអក្សរជាដើម។ លើសពីនេះទៅទៀត យើងអាច Log in ចូលគណនី Facebook និង Instagram បានដើម្បីផ្តិតរូបភាពដែលយើងបានបង្ហោះទាំងនោះ ចេញជារូបថត​សន្លឹក​បាន។

2

ម៉ាស៊ីនព្រីន Instax Share SP-3 នេះនឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅដើមខែវិច្ឆិកា ខាងមុខនេះហើយ ជាមួយនឹងតម្លៃ 199 ដុល្លារ ដែលមានជម្រើសពណ៌ស និងពណ៌ខ្មៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:05 PM, 25 October
  • ប្រភព: The Verge
  • Tag: Accessories