ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Instagram ឥឡូវ​អាច​អោយ​អ្នក Live ជាមួយ​មិត្តភក្តិ​របស់​អ្នក​ក្នុង​ពេល​តែ​មួយ​បាន

Instagram ឥឡូវ​អាច​អោយ​អ្នក Live ជាមួយ​មិត្តភក្តិ​របស់​អ្នក​ក្នុង​ពេល​តែ​មួយ​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Facebook និង Instagram ដូចមិត្តអ្នកអាន​ដឹង​​ស្រាប់​​ថា​វា​​មាន​​ម្ចាស់​​តែ​​មួយ​​នោះ​​ទេ។ ដូច្នេះ​​ហើយ​​ទាំង​មុខ​ងារ​​របៀប​ប្រើ​ប្រាស់ ក៏ដូច​គ្នា​ដែរ គ្រាន់​តែ​មាន​ការខុសគ្នាបន្តិចបន្ដួចនោះទេ គឺការ Post Status រីឯ Instagram វិញនោះដូចដឹងស្រាប់ហើយបានតែ Post ជារូបភាពនិង Story ប៉ុណ្ណោះ។

cover

Final 1000x150 copy

ហើយក្រុមហ៊ុនហ្វេសប៊ុកដែលជាម្ចាស់លើ Instagram នេះផងដែរ​ក៏​បាន​ធ្វើ​ការ​អាប់​ដេត​មុខងារ​ជា​បន្ត​បន្ទាប់​​ដើម្បី​អោយ​កាន់​តែស្រដៀងគ្នា និងទាក់ទងគ្នា​។ ដោយ Instagram ពីមុនពុំមានការ​ផ្ញើ​ជា​សារ​​ជា​សំងា​ត់​បានឡើយ ទើបឥលូវៗនេះមានការអាប់ដេតផ្ញើ​សារ​សំងាត់បាន​ដែរ។ ហើយថ្មីៗនេះការអាប់​ដេត​បន្ថែម​មុខងារ​ថ្មី ដែល​វាជាមុខងារទាក់ទងនឹងការ Live video របស់អ្នកនៅលើ Instagram ដែល​រាល់​ដង​អ្នក​ធ្លាប់​តែមានការ Live ហើយឆ្លើយតបទៅមិត្តរបស់អ្នកតាមរយៈគេ Comment ប៉ុន្តែលើកនេះ​មិត្តអ្នក​អាន​​អាច​ឆ្លើយតបទៅមិត្តជិតស្និទ្ធរបស់អ្នក មុខទល់មុខតែម្ដង។ ដោយ Instagram ចេញនូវមុខងា​រ​ថ្មី​យើង​អាច Call ជាវីដេអូនៅពេលយើងកំពុង Live ទៅមិត្តម្នាក់ទៀតបាន។

pic 1

​ការអាប់ដេតមានមុខងារថ្មីនេះផងដែរគឺមិនពិបាកប្រើប្រាស់ទេ ដោយ Instagram បានបន្ថែមប៊ូតុង មាន​រូប​ក្បាល​ពីរនៅពេលយើង Live នោះ ប៊ូតុងក្បាលពីរនេះហើយ​ដែលអាចអោយយើងធ្វើ​ការ​ចុច​ជ្រើស​រើស​អ្នក​ដែល​​យើង​ចង់ Live ហើយនិយាយជាមួយគ្នាបាន។ សម្រាប់ការអាប់ដេតថ្មីនេះដែរនេគឺជា Instagram ជំនាន់ទី 20 ហើយវាក៏កំពុងទាមទារអោយអាប់ដេតបណ្ដើរៗ ហើយនៅលើ Play Store ក៏ដូចជា App Store របស់លោកអ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:45 PM, 25 October
  • ប្រភព: PhoneArena
  • Tag: កម្មវិធី & ហ្គេម