ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ប្លែកមែន! លេង​ហ្គេម​សង់​ផ្ទះ​ក្នុង​កុងទ័រ​រថយន្ត

ប្លែកមែន! លេង​ហ្គេម​សង់​ផ្ទះ​ក្នុង​កុងទ័រ​រថយន្ត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់តែប្លែក និងគ្រោះថ្នាក់ ជាមួយរថយន្តដឹកទំនិញ របស់រុស្ស៊ី ដែលមានបំពាក់ នៅអេក្រង់តូចមួយ សម្រាប់ឲ្យអ្នក បើកបរ កម្សាន្តអារម្មណ៍ ជាមួយការលេងហ្គេម Tetris ដែលខ្មែរយើង និយមហៅថា ហ្គេមសង់ផ្ទះ នៅក្នុង ប្រអប់កុងទ័រ ចន្លោះកុងទ័រល្បឿន។ ​មានចម្ងល់ជាច្រើន ទាក់ទងនឹងការ បំពាក់ហ្គេមសង់ផ្ទះ នៅក្នុងប្រអប់កុងទ័រ រថយន្តនេះ ដែលមានអ្នក គិតផ្សេងៗគ្នា។

cover

Final 1000x150 copy

មានការបកស្រាយមួយ យើងអាចសមស្រប គឺគេថា ការបន្ថែមហ្គេមសង់ផ្ទះនេះ សម្រាប់អ្នកបើកបរ ដឹកទំនិញ ឲ្យគេនោះ មានពេល រំសាយអារម្មណ៍ នៅពេលដែលពួកគេ ឈប់ចាំដឹកទំនិញ និងមិនមែន សម្រាប់ឲ្យពួកគេ បើកបរបណ្តើរ លេងបណ្តើរនោះទេ និងកុំឲ្យអ្នកផ្សេង គិតបែបនេះ។

ការបញ្ហាហ្គេមនេះបាន ដោយចុចលើកុងតាក់ 2 ដែលសម្រាប់កំណត់ វាស់ល្បឿន លើកុងទ័រនោះ តែការលេងដូចជា ពិបាកមើលបន្តិច ដោយសារតែអេក្រង់បង្ហាញ ហ្គេមនោះ តូចពេក សម្រាប់ការលូកដៃ ទៅចុចលេង តែវាក៏អាចកាត់បន្ថយស្ត្រេស ចំពោះអ្នកបើកបរ បានដែរ។

ហ្គេមនេះ មានការពេញនិយមច្រើន ទូទាំងពិភពលោក អំឡុងឆ្នាំ 1990s ដែលយើងឃើញនៅលើ ហ្គេមតូចៗ ដែលមានតម្លៃថោកៗ ស្រដៀងទៅនឹង Gameboys រហូតវិវត្តន៍ មកលេងលើ Gameboys ដែលមានពណ៌ និងបន្តមានលើ ហ្គេមកាសែត រហូតដល់មានកម្មវិធី សម្រាប់ស្មាតហ្វូន តែពេលនេះ មានលើឡាន ដឹកទំនិញទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:54 AM, 24 October
  • ប្រភព: The Verge
  • Tag: យានយន្ត