ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Tesla ជោគ​ជ័យ​លើ​កិច្ច​ព្រម​ព្រៀង​បង្កើត​រោង​ចក្រ​នៅ​ប្រទេស​ចិន!

Tesla ជោគ​ជ័យ​លើ​កិច្ច​ព្រម​ព្រៀង​បង្កើត​រោង​ចក្រ​នៅ​ប្រទេស​ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាដំណឹងល្អ សម្រាប់ការបោះជំហ៊ានដ៏ធំ របស់ក្រុមហ៊ុន Tesla ដែលទទួលបានជោគជ័យ លើកិច្ចព្រមព្រៀង ជាមួយរាជរដ្ឋាភិបាល Shanghai ក្នុងការបង្កើត រោងចក្ររោងចក្រផលិត រថយន្តនៅទីនោះ ដោយយោងតាម សារពត៌មាន The Wall Street Journal ។ ប្រទេសចិន ហាក់បីដូចជាផ្តល់សិទ្ធិច្រើន ដល់អ្នកជំនួញ មកពីក្រៅ ជាជាងអ្នកជំនួញ ក្នុងស្រុក លើកនេះ។

cover

Final 1000x150 copy

បន្តថា Tesla​ នឹងគ្រប់គ្រងរោងចក្រទាំងស្រុង ដោយគ្មានការសហការ ជាមួយអ្នកជំនួញក្នុងស្រុកឡើយ តែពួកគេ ក៏មានសិទ្ធិសហការ ផងដែរ នៅពេលក្រោយ ប្រសិនបើពួកគេ ចចារគ្នាត្រូវ។ នេះជាក៏ជាគោលបំណង របស់ចិនផងដែរ ដោយចង់ឲ្យវិស័យ ផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសគេ កាន់តែជឿនលឿន និងប្រជាជន គេអាចប្រើប្រាស់បាន តែ Tesla មិនអាចនឹងគេចផុត ពីការបង់ពន្ធ 25 ភាគរយ រាល់ការនាំចូល គ្រឿងបន្លាស់ចូល ឡើយ។   

1

នេះជាដំណឹងផ្លូវការ ស្របពេល Tesla ក៏បានប្រកាសថា រោងចក្ររបស់ពួកគេ នឹងសាងសង់ នៅខែមិថុនា ឆ្នាំក្រោយ។ កាលពីខែមុន ចិនបានប្រកាសតំបន់ មួយចំនួន ត្រូវកាត់បន្ថយ រថយន្តដែល ប្រើប្រាស់សាំង ដើម្បីកាត់បន្ថយ ផ្សែងបំពុលខ្លះ ចេញពីទីក្រុង ហើយ ក៏ជាឱកាស ល្អរបស់ Tesla ដែលចូលមកកាន់ ទីផ្សារដ៏រីកចម្រើន មួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:42 AM, 24 October
  • ប្រភព: The Verge
  • Tag: យានយន្ត