ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Cooler Master ចេញ​ធុង​ទឹក​មាន​ភ្លើង RGB ស៊េរី​ថ្មី 2 សម្រាប់​កាត់​បន្ថយ​កម្ដៅ CPU

ក្រុមហ៊ុន Cooler Master ចេញ​ធុង​ទឹក​មាន​ភ្លើង RGB ស៊េរី​ថ្មី 2 សម្រាប់​កាត់​បន្ថយ​កម្ដៅ CPU

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅការប្រើប្រាស់ធុង​ទឹក​សម្រាប់​ម៉ាស៊ីន Desktop នៅស្រុក​ខ្មែរ​យើង​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ឈីប CPU ដោយ​យើង​គិតថាធុង​ទឹកវាដំណើរការប្រសើរ​​ជាងការប្រើប្រាស់កង្ហារ! តាមការពិតទៅតាមការ​ ស្រាវ​ជ្រាវ និងជុំវិញការប្រើប្រាស់ផ្ទាល់ឃើញថា ធុងទឹកត្រជាក់វា ដំណើរការបានល្អ តែក៏មិនលើសពីការ ​ប្រើប្រាស់​កង្ហារប៉ុន្មាននោះទេ ប្រសិនបើប្រៀបធៀប ពពួកតម្លៃប្រហាក់ ប្រហែលគ្នានោះ។

cover

Final 1000x150 copy

គ្រាន់តែមកដល់ពេលនេះហើយអ្នកប្រើប្រាស់ចង់បានអ្វីប្លែកនិងថ្មីអញ្ចឹងហើយ ដោយថ្មីៗនេះផងដែរ ក្រុមហ៊ុន Cooler Master បានចេញធុងទឹក ពីរស៊េរី ដើម្បីអោយទាន់ សម័យកាល និងអ្នកប្រើប្រាស់ ទៀតផងដែរ។ ដោយខ្លួនបាន បញ្ចេញនូវធុងទឹកត្រជាក់ កាត់តបន្ថយកម្ដៅ CPU ពីរស៊េរី មានទំហំធំ និងតូចទៀតផង ធុងទឹកត្រជាក់ធំ មានឈ្មោះថា ML240L RGB និងតូច ML120L RGB ។ សម្រាប់ ML240L នេះឯង ជាធុងទឹកធំ មានវិមាត្រទំហំ 277 x 119.6 x 27 mm ព័ទ្ធជំវិញ សុទ្ធតែលោហៈអាលុយ មីញ៉ូម និងមានកង្ហារអម មកជាមួយពីរ ភ្ជាប់ដោយភ្លើង RGB ទៀតផង។

pic 1

សម្រាប់កម្លាំងកង្ហារកាត់បន្ថយកម្ដៅរបស់វាវិញអាចរត់បានដល់ទៅ 650 rpm ទៅ 2000 rpm​ ទៀតផង និងកម្លាំងខ្យល់ត្រជាក់ រត់នោះគឺ 66.7 CFM  រីឯ ML120L គឺជាធុងទឹកតូច មានវិមាត្រទំហំ 157 x119.6 x 27 mm មានកង្ហារទំហំ 120 mm តែមួយនោះទេ។ ប៉ុន្តែធុងទឹកទាំងពីរនេះ មានភ្លើង RGB ដូចគ្នា អាចធ្វើការ គ្រប់គ្រងភ្លើង តាមរយៈ Motherboard ស្ទើរគ្រប់តែម្ដង សរុបទៅអោយតែ Motherboard ដែលអាចគ្រប់គ្រង់ ភ្លើងបានវា Support​ ទាំងអស់ដូចជា Aura Sync របស់ Asus, RGB Fusion របស់ Gigabyte, Mystic Light Sync របស់ MSI និង ASRock RGB LED។

pic 2

ធុងទឹកទាំងពីរនេះក៏ចេញលក់ហើយដែរក្នុងតម្លៃ 135 ដុល្លារ សម្រាប់ ML240 RGB និង 116 ដុល្លារសម្រាប់ ML120L RGB។ ប្រសិនបើមិត្តអ្នកអាន គិតថាកុំព្យូទ័របស់ខ្លួន ឆាប់ឡើងកម្ដៅ ខ្លាំងហើយ កំពុងរកនូវ ធុងទឹកដែលឡួយ មានភ្លើង RGB នោះ អាចធ្វើការពិចារណា បានចំពោះធុងទឹក ពីរស៊េរីនេះ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:01 PM, 23 October
  • ប្រភព: Tech 4 Gamers
  • Tag: Accessories