ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    WhatsApp នឹង​អាច​ហៅ​ទូរស័ព្ទ​ជា​ក្រុម “Group Voice Calls” នា​កំណែ​អាប់ដេតក្រោយ

WhatsApp នឹង​អាច​ហៅ​ទូរស័ព្ទ​ជា​ក្រុម “Group Voice Calls” នា​កំណែ​អាប់ដេតក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

WhatsApp គឺជាបណ្ដាញសារដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Facebook វាពេញនិយម ខ្លាំងណាស់សម្រាប់ អ្នកធ្វើការ និងសិស្សនិស្សិត វាមិនត្រឹមតែ អាចផ្ញើសារ ជជែកកម្សាន្ដប៉ុណ្ណោះទេ យើងថែមទាំងអាចផ្ញើ File បានគ្រប់ប្រភេទ ជាលក្ខណៈ Private បានយ៉ាងសុវត្ថិភាព និង File ធំៗបានដល់ 100MB ឯណោះ សម្រាប់ Android។

ចំណែកឯ Group Voice Calls វិញយើងឃើញមានហើយនៅក្នុងកម្មវិធី Messenger ប៉ុន្តែនៅក្នុង WhatsApp មិនទាន់មាន នៅឡើយទេ។ ហើយថ្មីៗនេះដែរ ក្រុមហ៊ុន Facebook បានសន្យាថា និងបញ្ចេញកំណែ អាប់ដេតថ្មី ដែលអាចឱ្យ អ្នកប្រើប្រាស់ ទាំងអស់ អាចហៅ ទូរស័ព្ទជាក្រុម “Group Voice Calls” បាននា ពេលឆាប់នេះ។  

cover

Final 1000x150 copy

បើយោងតាមប្រភពពត៌មាន WaBetaInfo បានឱ្យដឹងថាកម្មវិធី WhatsApp កំពុងតែបញ្ចេញ កំណែអាប់ដេត ជំនាន់ Beta 2.17.70 ហើយគេក៏បានរកឃើញ មានមុខងារថ្មីមួយគឺ Group Voice Calls នៅក្នុង នោះហើយ ដែលមុខងារនេះ យើងអាចនិយាយទូរស័ព្ទ បានច្រើនគ្នា ក្នុងពេលតែមួយ ស្រដៀងទៅនឹង Group Call របស់ Facebook Web និង Messenger ដែរ។ ហើយវាអាចនឹងដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗនេះហើយ ឬអាចដាក់ នាដើមឆ្នាំ 2018 ដែលមានប្រើប្រាស់ ទាំងប្រតិបត្តិការ Android និង iOS តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ WhatsApp ក៏នឹងមានមុខងារ Unsend ដែលអាចឱ្យយើង Cancel ទិន្នន័យ ដែលយើងបានផ្ញើ ឱ្យមកវិញ បានផងដែរ ថែមទាំង មានមុខងារ ផ្ញើលុយ តាមរយៈ Unified Payments Interface ផងដែរ សម្រាប់បណ្តា ប្រទេសមួយចំនួន។

ដូចនេះ កំណែអាប់ដេត Whatsapp ខាងមុខនេះ ពិតជាឡូយមែនទែន ដែលធ្វើឱ្យអ្នក ប្រើប្រាស់វា កាន់តែមាន មុខងារច្រើន សម្រាប់ប្រើ ហើយក៏សម្បូរបែប ជាងកម្មវិធីផ្ញើសារ ផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:40 PM, 23 October
  • ប្រភព: First Post
  • Tag: កម្មវិធី & ហ្គេម