ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Kiyo Webcam ចេញ​ថ្មី​របស់ Razer អម​មក​ជាមួយ​ពន្លឺ​ជំនួយ​ឲ្យ​ថត​មាន​ពន្លឺ​ច្បាស់​គ្រប់គ្រាន់

Kiyo Webcam ចេញ​ថ្មី​របស់ Razer អម​មក​ជាមួយ​ពន្លឺ​ជំនួយ​ឲ្យ​ថត​មាន​ពន្លឺ​ច្បាស់​គ្រប់គ្រាន់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Razer កាលពីម្សិលមិញនេះបានប្រកាសចេញជាផ្លូវការទៀតហើយ ជុំវិញផលិតថ្មី របស់ខ្លួន ដោយក្នុងនោះ Webcam ជំនាន់ថ្មី របស់ក្រុមហ៊ុនមួយនេះ បានបង្ហាញ ខ្លួនជាផ្លូវការ ជាមួយនឹងរូបរាងមូល បង្កើតឡើងសម្រាប់ អ្នកលេងហ្គេម ឬអ្នក Stream វីដេអូតាមរយៈ គេហទំព័រ Online។

Webcam ថ្មីនោះមានឈ្មោះហៅជាផ្លូវការថា Kiyo វាមានបំពាក់មកជាមួយកែវលែនមួយ ដែលមានសេនស័រ អាចថតរូបបានក្នុងកម្រិត 4 មេហ្គាភិចសែល និងអាចថតវីដេអូ បានក្នុងកម្រិត FullHD ក្នុងល្បឿន 30fps និងត្រឹម 720p ក្នុងល្បឿន 60fps។ Webcam មួយនេះបង្កើតឡើង មានរូបរាងមូល ដោយបំពាក់មក ជាមួយអំពូល LED ជុំវិញមួយ តួខ្លួនតែម្ដង ដែលបាញ់ចេញភ្លើង សាច់ពណ៌ស ដែលមិនបះពាល់ទៅដល់ កែវភ្នែកនៅពេល មើលចំពីមុខ។ ដើម្បីដំណើរការវាបាន ម្ចាស់របស់វាទាំងអស់ គ្រាន់តែភ្ជាប់កាមេរ៉ានេះ ទៅកាន់កុំព្យូទ័រ មិនថាម៉ាស៊ីន Desktop ឬ Laptop នោះទេ តាមរយៈឌុយ USB 2.0 និងប្រើប្រាស់ ជាមួយកម្មវិធីផ្ដល់ ដោយក្រុមហ៊ុន Razer មួយផ្សេងទៀត ដើម្បីដំណើរការ។

1

Final 1000x150 copy

Kiyo គ្រាន់តែជា Webcam ប៉ុណ្ណោះ ដូច្នេះដើម្បីធ្វើការ Stream បានប្រសើរគឺត្រូវមានឧបករណ៍ ស្រូបសម្លេង មួយទៀត ដូច្នេះ Razer ក៏មាន Razer Seiren X​ មួយផ្សេងទៀត ផងដែរ ដែលជាក្បាល មេក្រូស្រូបសម្លេង ដែលមាន 2 នេះទើបអ្នក អាចធ្វើការ Stream វីដេអូ Online បានមួយពេញចិត្ត។ Razer នឹងបញ្ចេញ Webcam Kiyo និងឧបករណ៍ ស្រូបសម្លេង Seiren X នេះលក់ក្នុងទីផ្សារ នាចុងឆ្នាំ 2017 នេះតែម្ដង តែពុំបានបញ្ជាក់ ឲ្យបានច្បាស់លាស់ នោះទេ ដោយតម្លៃគឺ 99.99$ សម្រាប់មួយគ្រឿង ដូច្នេះ 2 គ្រឿងនេះ គឺយើងត្រូវជះលុយ 200$ ទើបទិញយក មកប្រើបាន។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:00 AM, 22 October
  • ប្រភព: The Verge
  • Tag: Accessories