ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចង់​ដឹង​ថា​គុណភាព​ខាង​ក្រៅ​របស់ Pixel 2 ធន់​និង​រឹង​មាំ​កម្រិត​ណា​នោះ អាច​ទស្សនា​វីដេអូ​នេះបាន!

ចង់​ដឹង​ថា​គុណភាព​ខាង​ក្រៅ​របស់ Pixel 2 ធន់​និង​រឹង​មាំ​កម្រិត​ណា​នោះ អាច​ទស្សនា​វីដេអូ​នេះបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

Final 1000x150 copy

Pixel 2 ដែលជាកំពូលស្មាតហ្វូនជំនាន់ថ្មី ដែលចេញលក់នាចុងឆ្នាំ 2017 នេះ បានធ្វើឲ្យមហាជនជាច្រើន រង់ចាំទិញវាយកមក ប្រើប្រាស់ ដោយឈរទៅលើចំនុច សំខាន់ៗមួយចំនួន ពិសេសគឺកាមេរ៉ា ខាងក្រោយ ដែលអាចថតវីដេអូ និងរូបបានច្បាស់ខ្លាំង ថែមទាំងមានអាវក្រោះ ការពារធូលី និងទឹកថែមទៀត។ ដូច្នេះមិនមែន តែទីផ្សារស្រុកក្រៅនោះទេ ដែលនឹងមានអ្នក រង់ចាំទិញ Pixel 2 មកប្រើប្រាស់ ក្នុងនោះប្រិយមិត្តនៅ ស្រុកខ្មែរមួយចំនួន អាចនឹងកំពុងរង់ចាំ កំពូលស្មាតហ្វូនមួយ នេះដូចគ្នា ហេតុដូច្នេះហើយ អ្នក គប្បីពិនិត្យមើលទៅលើ ផ្នែកផលិតនៃតួម៉ាស៊ីន ខាងក្រៅផងដែរ ដើម្បីដឹងឲ្យច្បាស់ថា តើការបង្កើត Pixel 2 ពីក្រុមហ៊ុន Google មានគុណភាពកម្រិតណា ដូចខាងក្រោម៖

វីដេអូខាងលើត្រូវបានធ្វើតេស្ដជុំវិញគុណភាពផលិតផ្នែកខាងក្រៅរបស់ម៉ាស៊ីន Google Pixel 2 ហើយអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលបំផុតនោះគឺ អំឡុងពេលប្រកាស ចេញជាផ្លូវការ Google បានអះអាងថា Pixel 2 ត្រូវបានការពារ ឡើងដោយលោហៈ និងកញ្ចក់ នៅផ្នែកខាងលើ តែនៅពេល ធ្វើតេស្ដជាក់ស្ដែង ផ្នែកខាងក្រោយ ត្រូវបានស្រោបដោយជ័រ មួយជាន់ ទើបចូលដល់ សាច់លោហៈ ដូចទៅនឹង LG G5 ដូចគ្នា។ យ៉ាងណាមិញ សម្រាប់ផ្នែកផ្សេងៗទៀត ដូចជាអេក្រង់ខាងមុខ កាមេរ៉ា កញ្ចក់ខាងក្រោយ ប៊ូតុង គឺមិនចោទ ជាបញ្ហាឡើយ យោងតាម វីដេអូខាងលើ យើងអាចនិយាយ បានថា Pixel 2 ផលិតឡើងបានល្អ តែ គួរឲ្យស្ដាយ នៅពេលដល់ការ ធ្វើតេស្ដកាច់បំបាក់ Pixel 2 បានបែក ហើយប្រេះតួម៉ាស៊ីន ខណៈកំពូលស្មាតហ្វូន ភាគច្រើន ដែលមានតម្លៃ ប្រហាក់ប្រហែលគ្នា ពុំមានបែកបាក់ឡើយ។

2

យ៉ាងណាក៏ដោយ ជុំវិញគុណភាពនៃការផលិតរបស់ Pixel 2 អាចនិយាយបានថា ស្មាតហ្វូននេះផលិតឡើង ក្នុងគុណភាពមួយ ដែលអាចទទួល យកបាន វាមិនអស្ចារ្យពេក ហើយក៏មិនអន់ ពេកដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:55 AM, 22 October
  • ប្រភព: JerryRigEverything
  • Tag: ទូរស័ព្ទ