ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន​ម៉ូឌែល Symbol S3 របស់​ក្រុមហ៊ុន​ចិន មាន​រូប​រាង​ស្ទើរ​តែ​ដូច iPhone X

ស្មាតហ្វូន​ម៉ូឌែល Symbol S3 របស់​ក្រុមហ៊ុន​ចិន មាន​រូប​រាង​ស្ទើរ​តែ​ដូច iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយ នាពេលកន្លងមក តែងតែមានស្មាតហ្វូនចិន មួយចំនួន គឺមានរចនាបថ ស្ទើរតែដូចទៅនឹង iPhone ជំនាន់ថ្មីៗ​ របស់ក្រុមហ៊ុន Apple។ នៅតែ 1 សប្តាហ៍ប៉ុណ្ណោះ ពីការ បញ្ជាទិញ iPhone X គឺនៅថ្ងៃទី 27 ខែតុលានេះ ប៉ុន្តែទីផ្សារ ក្លែងក្លាយមួយ ក៏កំពុងត្រៀមដាក់នូវ ស្មាតហ្វូន ស្រដៀងគ្នា​ ទៅនឹង iPhone X។ ថ្មីៗនេះ មានក្រុមហ៊ុនចិន មួយឈ្មោះ Hotwav​ បានបង្ហាញផ្ទាំង រូបភាព ស្មាតហ្វូនមួយ​ ម៉ូឌែល Symbol S3 ដែលមើលទៅ គឺមាន រូបរាងដូច iPhone X មែនទែន លើកលែងតែ រូបរាងខាងក្រៅ មានចំនុច ប្លែកគ្នាមួយ គឺអេក្រង់មានរចនាបថ ខុសពី iPhone X បន្តិច។

Untitled-1

Final 1000x150 copy

Hotwav Symbol S3 គឺមានអេក្រង់ទំហំ 6 អ៊ីញ កម្រឹតបង្ហាញ 1,440 x 720 IPS មានកាមេរ៉ាបួន គ្រាប់ គឺភ្លោះខាងមុខ និង ខាងក្រោយ។ កាមេរ៉ាខាងមុខ មួយគ្រាប់ទំហំ 5 មេហ្គាភិចសែល និង 2 មេហ្គាភិចសែល ហើយកាមេរ៉ាភ្លោះ រាងបញ្ឍរ នៅខាងក្រោយ គឺមួយគ្រាប់ទំហំ 13 មេហ្គាភិចសែល និង 2 មេហ្គាភិចសែល។ ប៉ុន្តែមាន ចំនុចមួយ គឺយើងមិន ទាន់ដឹងថា ស្មាតហ្វូននេះ អាចដោះសោរបាន ដូចទៅនឹង iPhone X ដែរ រឺយ៉ាងណា នោះទេ។ ចំពោះកម្លាំង ម៉ាស៊ីនវិញ Symbol S3 គឺអាចនឹងបំពាក់មក ជាមួយបន្ទះឈឺប CPU MediaTek ជំនាន់ថ្មី  MT6739  រឺ CPU MediaTek ស៊េរីចាស់ MT6592 ។

Pic 2

លើសពីនេះ Symbol S3 គឺមានអង្គចងចាំ ខាងក្នុងទំហំ 16GB និងមាន RAM ទំហំតែ 2GB ប៉ុណ្ណោះ ជាមួយនឹង កម្លាំងថ្មទំហំ 2,900 mAh ចំនែកឯតម្លៃវិញ គឺមិនទាន់ដឹង ច្បាស់នោះទេ ប៉ុន្តែអាចនឹង មានតម្លៃ មិនថ្លៃប៉ុន្មានទេ។ ចុះមិត្តអ្នកអាន គិតថាស្មាតហ្វូន Symbol S3 នេះមានរូបរាង ដូចទៅនឹង iPhone X ដែររឺអត់?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:40 AM, 21 October
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ