ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Sharp Aquos R compact មាន​ល្បឿន​អេក្រង់ 120Hz Refresh Rate ដូច​ទៅ​នឹង iPad Pro

Sharp Aquos R compact មាន​ល្បឿន​អេក្រង់ 120Hz Refresh Rate ដូច​ទៅ​នឹង iPad Pro

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Sharp Aquos R Compact គឹជាស្មាតហ្វូនជំនាន់ថ្មីរបស់ Aquos R តែមានរាងតូច និងមានរូបរាងការរចនា អេក្រង់លាតពី Aquo S2 ដែលបានចេញកាល ពីប៉ុន្មានខែមុន។ ហើយអ្វីដែលធ្វើ ឱ្យស្មាតហ្វូនម៉ូឌែល ត្រកូល Aquos R នេះលេចធ្លោ ជាងគេនោះគឺ អេក្រង់ដែល មានល្បឿន Refresh Rate ដល់ទៅ 120Hz ឯណោះ ខុសពីស្មាតហ្វូនទូទៅ ដែលមាន ល្បឿនត្រឹម 60Hz។

សម្រាប់ល្បឿន Refresh Rate ដល់ 120Hz នេះយើងមិនងាយរកបាននៅស្មាតហ្វូន ថាប្លេតធម្មតា ឡើយ ពោលសម្រាប់ស្មាតហ្វូន គឺមានតែនៅលើ Sharp Aquos R នេះប៉ុណ្ណោះ រីឯថេប្លេតវិញ iPad Pro គឺថេប្លេតដែលមាន ល្បឿនអេក្រង់ 120Hz Pro Motion មុនគេបង្អស់ ចំណែកកុំព្យូទ័រវិញ យើងឃើញមានតែ នៅលើ Monitor ដែលមានតម្លៃ ថ្លៃៗប៉ុណ្ណោះ។

cover

Final 1000x150 copy

Sharp Aquo R Compact មានរចនារថស្រស់ស្អាតគួរសមដែរ ដោយវាមានរូបរាង ដូចទៅនឹង Aquos S2 និង Essential Phone ផងដែរ ដោយមានអេក្រង់លាត ដល់គែមខាងលើ និងកាមេរ៉ា នៅចំកណ្តាល។ ចំណែកនៅខាងក្រោម អេក្រង់មានប៊ូតុង Home និងមុខងារ សម្គាល់ម្រាមដៃ។ អេក្រង់របស់វាមានទំហំ 4.9 អ៊ីង Refresh Rate 120Hz ដែលអាចបង្ហាញ រូបភាពក្នុងកម្រិត FullHD+ (2032×1080 ភិចស៊ែល) ជាប្រភេទ IGZO LCD។

1

សម្រាប់លក្ខណៈទូទៅរបស់វា ក៏មានលក្ខណៈល្អប្រសើរ ហើយក៏មានកម្លាំងម៉ាស៊ីន ល្អបង្គួរផងដែរ ដោយនៅក្នុងម៉ាស៊ីន របស់វានេះ បានភ្ជាប់មកជាមួយ ៖

  • បន្ទះឈីប Qualcomm Snapdragon 660
  • មានស៊ីភីយូ 8 គ្រាប់
  • មានក្រាហ្វិច Adreno 512
  • រ៉េម 3GB និងទំហំផ្ទុកទិន្នន័យ 32GB
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo
  • ថ្មទំហំ 2,500 mAh និងអាចសាកថ្មបានលឿន តាមរន្ធសាកថ្ម USB-C

2

កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 16.4 មេហ្គាភិចស៊ែលជាប្រភេទ Wide Angle និងអាចចាប់ Focus រូបភាពបានលឿន ដោយបច្ចេកវិទ្យា Hybrid AF រីឯកាមេរ៉ាខាងមុខវិញ មានទំហំ 8 មេហ្គាភិចស៊ែល ដែលអាច ថតរូប Selfie បានច្បាស់ និងប្រើប្រាស់បច្ចេកវិទ្យា Eye Catch Selfy ដែលស្គាល់ភ្នែកមនុស្ស នៅពេលថត។  លើសពីនេះទៅទៀត វាក៏ប្រើប្រាស់ Bluetooth 5.0 និងមានអាវក្រោះ ការពារទឹកកម្រិត IP68 ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:18 AM, 21 October
  • ប្រភព: Tech PP
  • Tag: ទូរស័ព្ទ