ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចំនួន​នៃ​ការ​ទិញ iPhone 8 មាន​ការ​ធ្លាក់​ចុះ ដោយ​អថិជន​ចាប់​អារម្មណ៍​លើ iPhone X ច្រើន​ជាង

ចំនួន​នៃ​ការ​ទិញ iPhone 8 មាន​ការ​ធ្លាក់​ចុះ ដោយ​អថិជន​ចាប់​អារម្មណ៍​លើ iPhone X ច្រើន​ជាង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីជាងមួយខែមុន ក្រុមហ៊ុន Apple បានដាក់ប្រកាស iPhone 3 ស៊េរីគឺ iPhone 8, 8 Plus និង iPhone X។ ហើយមកទល់ ពេលនេះ គឺមានវត្តមាន ស្មាតហ្វូនតែ 2 ម៉ូឌែលប៉ុណ្ណោះ​ ដែលកំពុងចរាចរណ៍ នៅលើទៅផ្សារ ខណះ iPhone X ត្រូវបានពន្យារពេល នៃការចេញលក់ រហូតដល់ដើម ខែវិច្ឆិកា។ តែអ្វីដែលគួរអោយ កត់សម្គាល់នោះ គឺមានរបាយការណ៍ មួយបានបង្ហាញថា ចំនួននៃការលក់ iPhone 8 គឺមានការ ធ្លាក់ចុះ បើយើងប្រៀបធៀប ជាមួយ​ iPhone 7 ដែលបានចេញលក់ កាលពីឆ្នាំមុន។​

Cover

Final 1000x150 copy

ក្នុងនោះដែរ ក្រុមហ៊ុន Verizon ក៏បាននិយាយដែរថា តម្រូវការទិញ iPhone 8 មានភាគរយ ទាបជាងមុន ខុសពីការ រំពឹងទុក ខណៈ iPhone 8 Plus ហាក់មិនសូវមាន ចោទជា បញ្ហានោះទេ។ ហើយចំនួននៃការ ទិញធ្លាក់ចុះ​ បែបនេះ គឺដោយសារតែ អតិថិជនរបស់ Apple មានការចាប់អារម្មណ៍ លើទូរស័ព្ទ iPhone X ច្រើនជាង មិនមែនដោយសារ តែមិនពេញចិត្ត ជាមួយនឹង iPhone 8 និង iPhone 8 Plus ។

Pic 1 Pic 2

ប៉ុន្តែមានដំណឹងល្អមួយនោះគឺ iPhone 8 & 8 Plus ត្រូវបានគេចុះបញ្ជីថា ជាស្មាតហ្វូនដែល ដំណើរការ​បានល្អបំផុត ជាងស្មាតហ្វូន Galaxy ត្រកូល S។ ក្នុងនោះ iPhone X ចំនួន 2-3 លានគ្រឿង នឹងមានត្រៀម សម្រាប់ ការបញ្ជូនជា បន្ទាន់ទៅកាន់ទីផ្សារ ក្រៅស្រុក នៅថ្ងៃទី 3 ខែវិច្ឆិកា ខាងមុខនេះ ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:02 AM, 21 October
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ