ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    សោរ Lock ឆ្លាត​វៃ ដែល​មាន​តម្លៃ​សម​រម្យ​និង​មាន​អត្ថ​ប្រយោជន៍​ខ្ពស់!

សោរ Lock ឆ្លាត​វៃ ដែល​មាន​តម្លៃ​សម​រម្យ​និង​មាន​អត្ថ​ប្រយោជន៍​ខ្ពស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន August ទើបតែបានចាប់ផ្តើម ដាក់លក់នៅសោរ Lock ឆ្លាតវៃ ដែលជាប្រភេទដែលមាន តម្លៃសមរម្យ និងរូបរាងសាមញ្ញ ដោយអ្នកខ្លះមិន ចាប់អារម្មណ៍ មិនដឹងថានេះ ជាសោរឆ្លាតវៃឡើយ ក្រៅពីម្ចាស់​ លុះត្រាតែម្ចាស់ ប្រាប់គេ ទើបមានគេចាប់អារម្មណ៍ ដូចនេះវាក៏ជាការ ល្អម្យ៉ាងដែរ ដើម្បីកុំឲ្យមានការ ភ្ញាក់ផ្អើល។

cover

Final 1000x150 copy

អត្ថប្រយោជន៍នៃសោរឆ្លាតវៃនេះ គឺវាប្រើភ្ជាប់ជាមួយ ស្មាតហ្វូនតាមរយៈប្លូធុស ដូចនេះ អ្នកមិនចាំបាច់ ប្រើចាក់ក៏បានដែរ ដោយងាកមកភ្ជាប់ ជាមួយស្មាតហ្វូន របស់អ្នក វានឹងងាយដោះសោរ នៅពេលដែល អ្នកភ្លេចសោរ ក្នុងផ្ទះ ណាមួយសម័យនេះ មនុស្សខ្វាយខ្វល់ ស្មាតហ្វូនច្រើនជាង អ្វីផ្សេងៗ ដូចនេះស្មាតហ្វូន តែងនៅជាប់ ខ្លួនជានិច្ច និងមិនងាយ ភ្លេចទេ តែបើសោរផ្ទះ អាចភ្លេចម្តងម្កាល។ វាមានមុខងារ បើកសោរដោយស្វ័យប្រវត្តិ និងលេខសម្ងាត់ សម្រាប់ភ្ញៀវផងដែរ, វាមានមុខងារ DoorSense ដែលនឹងលោតជា Alert ដល់ម្ចាស់ ពេលដែលមាន មនុស្សឆ្លងកាត់។

នៅពេលប្រើប្រាស់វា អ្នកប្រើមិនចាំបាច់ដោះសោរ ចាក់ចេញទេ គឺប្រើទាំង 2 តែម្តង ក៏បាន ឬចាក់តែសោរ ឆ្លាតវៃក៏បាន ដោយសារតែសោរ ឆ្លាតវៃនេះ ក៏មានកុងតាក់ កាច់មកជាមួយ ដូចទៅនឹងសោរទ្វារ ធម្មតាដែរ។ សម្រាប់ការប្រើប្រាស់ កាន់តែប្រសើរ អ្នកប្រើប្រាស់ តម្រូវឲ្យអ្នកប្រើ ទាញយកកម្មវិធីមក ប្រើជាមួយ ដើម្បីធ្វើការបញ្ជា។

61iOAHxB2kL._SL1500_ 71GHeBBRhbL._SL1500_ 81QxehamvzL._SL1500_ 312SQ2rMHDL 713FH9cS6YL._SL1500_

បញ្ជាក់៖ អត្ថបទនេះ មិនមែនជាការឃោសនា ផលិតផលអោយក្រុមហ៊ុន ណាឡើយ ដោយឡែក យើងចង់ណែនាំ មិត្តអ្នកអាន ឲ្យបានស្គាល់ និងអាចទិញនូវ ផលិតផលបច្ចេកវិទ្យា ទាន់សម័យយក ទៅប្រើប្រាស់។

សោរឆ្លាតវៃនេះ មានតម្លៃខ្ទង់ 149.99 ដុល្លារ ដែលអ្នកអាចរកទិញបាន លើគេហទំព័រ Amazon ឬអ្នកអាចរក ឈ្មួញផ្សេងៗ ក្នុងស្រុកយើង ឲ្យជួយកុម្ម៉ង់ទិញ អោយបាន ដោយសារ តែពេលនេះ យើងឃើញមានសេវាកម្ម ជួយទិញអោយ នេះច្រើន ដូចនេះអ្នកអាចពឹងឲ្យ ពួកគេជួយរក ទិញបាន។ ដើម្បីកាន់តែ ងាយស្រួល អ្នកអាច ចុចត្រង់នេះ ដើម្បីចូលទៅកាន់ គេហទំព័រ លក់ផលិតនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:19 AM, 21 October
  • ប្រភព: The Verge
  • Tag: Accessories