ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Galaxy Tab Active 2 មាន​រូប​រាង​រឹង​មាំ អាវ​ក្រោះ​ការពារ​ទឹក និង​មាន​ប៊ិច Stylus

Galaxy Tab Active 2 មាន​រូប​រាង​រឹង​មាំ អាវ​ក្រោះ​ការពារ​ទឹក និង​មាន​ប៊ិច Stylus

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy Tab active គឺជាស្មាតហ្វូន កូនកាត់ថេប្លេត ដែលមានរូបរាងរឹងមាំល្អ របស់ក្រុមហ៊ុន Samsung ប៉ុន្តែវាមិនសូវជា មានលក់ទូលំទូលាយ នោះទេ ដែលវាជា Special Edition ហើយក៏មិនចេញ មួយឆ្នាំម្តងដូច ស្មាតហ្វូនដែរ។ Galaxy Tab Active ជំនាន់ទី 1 ត្រូវបានប្រកាសចេញ និងដាក់លក់ នៅក្នុងឆ្នាំ 2014 ដែលមានអាយុកាល 3 ឆ្នាំហើយ មកដល់ពេលនេះ ទើបក្រុមហ៊ុន Samsung សម្រេចបញ្ចេញ Tab active 2 នេះមក។

cover

Final 1000x150 copy

Galaxy Tab active 2 ពិតជាភ្ជាប់មកនូវសំបកការពារដ៏រឹងមាំមែនទែន ដែលមើលទៅដូចជា រថក្រោះអញ្ចឹង មានជាសំបក ការពារកម្រិត MIL-STD-810 ដែលធន់នឹង ការធ្លាក់ ការសង្កត់ និងបរិយាកាស បានល្អមែនទែន ហើយថែមទាំងមាន អាវក្រោះការពារ ទឹកនិងធូលី កម្រិត IP68 ផងដែរ ដូចនេះវាអាចត្រាំនៅក្នុង ទឹកជម្រៅមួយម៉ែត្រ កន្លះរយៈពេលកន្លះម៉ោង ដោយគ្មានបញ្ហាទេ។

1

ក្រៅពីរូបរាងដ៏រឹងមាំរបស់វាហើយ កម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិផ្សេងៗ ក៏ស្ថិតនៅក្នុងផ្នែក គួរឱ្យចាប់អារម្មណ៍ផងដែរ។ វាមានអេក្រង់ទំហំ 8 អ៊ីង ដែលធំល្អសម្រាប់ការ ប្រើប្រាស់និងមាន កម្រិតបង្ហាញរូបភាព  1,280 x 800 ភិចស៊ែល និងខាងក្រោម អេក្រង់មានប៊ូតុង ចុចឆ្លាស់ទិស និងមុខងារ ស្គេនម្រាមដៃនៅ ប៊ូតុង Home។ កម្លាំងម៉ាស៊ីនរបស់វា ស្ថិតនៅ លំដាប់បង្គួរ ដោយវាបានប្រើប្រាស់ បន្ទះឈីប Exynos 7880, ស៊ីភីយូ Octa-Core មានល្បឿន 1.9 GHz, អង្គក្រាហ្វិច Mali-T830MP3, រ៉េមទំហំ 3GB និងទំហំផ្ទុក ទិន្នន័យ 16GB ហើយក៏អាចបន្ថែម MicroSD ដល់ទៅ 256GB។ Tab Active 2 ត្រូវបានដំណើរការ ដោយ Android Nougat 7.1.1 និងមានប៊ិច Stylus សម្រាប់គូស្រដៀង ទៅនឹង Galaxy Note ផងដែរ។

2

លើសពីនេះ Galaxy Tab Active 2 មានកាមេរ៉ាខាងក្រោយទំហំ 8MP និងខាងមុខ មានទំហំ 5MP ហើយក៏មានថ្ម ទំហំធំល្មម 4,450 mAh ដែលមិនសូវជា ធំដូចថាប្លេតដទៃ នោះទេ ប៉ុន្តែវាក៏បាន ប្រើប្រាស់ រន្ធសាកថ្ម USB-C ដែរ។

Galaxy Tab Active 2 នឹងត្រូវដាក់លក់ចាប់ពី ខែវិច្ឆកា នេះតទៅហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ អំពីតម្លៃនៅឡើយទេ ហើយបើតាមការ ប៉ាន់ស្មាន និងពត៌មានមួយចំនួន បានបង្ហើបថា វាអាចនឹងមានតម្លៃ ខ្ទង់ចាប់ពី 500 ដុល្លារ ទៅដល់ 600 ដុល្លារ។ ហើយសម្រាប់ទីផ្សារ របស់ប្រទេសយើងវិញ ក៏មិនដឹងថា មានលក់ឬ ក៏អត់នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:45 AM, 21 October
  • ប្រភព: Android Authority
  • Tag: ថេបប្លេត