ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Aorus X9 នេះ​មាន​ភ្លើង RGB គ្រប់​កន្លែង​​ ​​កម្លាំង​ខ្លាំង និង​មាន​ក្រាហ្វិច​កាត​ពីរ​ដើម​មក​ជាមួយ​ទៀត​ផង

Aorus X9 នេះ​មាន​ភ្លើង RGB គ្រប់​កន្លែង​​ ​​កម្លាំង​ខ្លាំង និង​មាន​ក្រាហ្វិច​កាត​ពីរ​ដើម​មក​ជាមួយ​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Gigabyte ឥឡូវពិត​ជា​មិន​ធម្មតា​ឡើយ ដែល​ខ្លួនបានធ្វើ​ការអភិវឌ្ឍ​កាន់តែមានភាពជឿនលឿន​ទៅ​ហើយ​ ទាំង Motherboard និងកុំព្យូទ័រយួរដៃរបស់ខ្លួនកាន់តែ​ខ្លាំងហើយ។ ដោយក្រុមហ៊ុនមួយនេះ​ស្ងាត់ៗ​ខ្លួនក៏បានចេញកុំព្យូទ័រយួរដៃស៊េរីថ្មីមួយមានកំរ៉ាស់មិនក្រាស់ខ្លាំង និងក្រាហ្វិចកាតកប់​ពីរដើម​ផង​ដែរ។

Pic 1

Final 1000x150 copy

កុំព្យូទ័រដែលក្រុមហ៊ុន Gigabyte ទើបតែចេញនោះមានឈ្មោះជាផ្លូវការថា Aorus X9 ។ វាមាន​ការរចនា​មកកំរ៉ាស់រៀងធំបន្តិច ដោយវាមានវិមាឌទំហំ 428 x 314 x 23.5 – 30.5 mm​ ក្រាស់​ហើយ​សម្រាប់​ទំងន់​វិញគឺ ធ្ងន់ត្រូវទំហំរបស់វាតែម្ដង 3.59 គីឡូក្រាម។ បើនិយាយអេក្រង់វិញក៏ធំផងដែរ 17.3 អ៊ីញ​ប្រភេទ​អេក្រង់ IPS កម្រិតបង្ហាញរូបភាព 4K មិនត្រឹមតែប៉ុណ្ណោះមានមុខងារ Adobe RGB color space 100% បន្ថែមពណ៌កាន់តែដិតល្អមកជាមួយទៀតផង។ បន្ថែមទៀតនោះ កុំព្យូទ័រនេះ​ប្រើប្រាស់​ប្រភេទ​ក្ដារចុច Mechanical Keyboard ជាមួយនឹង brown switch RGB ដែលវាមានភ្លើង RGB មក​ជាមួយផងដែរ ម្យ៉ាងវិញទៀតនោះភ្លើង RGB សម្រាប់កុំព្យូទ័រយួរដៃ Gaming នេះផងដែរ គឺមិនមែន​មាន​នៅលើតែក្ដារចុចនោះទេវាមានសឹងតែ គ្រប់កន្លែងទៀតផង ដោយវាមាននៅកន្លែង បញ្ចេញខ្យល់ បន្ថយកម្ដៅហើយ​និងនៅខាងមុខ អមមកសងខាង ជិត Speaker បំពងសម្លេងទៀតផង សម្រាប់ភ្លើង RGB នេះ។ បើនិយាយពី Speaker បំពងសម្លេងទៀតនោះវាមាន ពីរគ្រាប់ និង Subwoofer ពីរគ្រាប់​ដែលអាចបញ្ចេញសម្លេង​បានល្អ។

 ជាងនេះទៅទៀតនោះ បានជាវាបង្ហាញរូបភាពដល់ទៅ 4K នេះផងដែរគឺ​មិនមែន​មក​ពីអេក្រង់​ធំ​តែ​មួយ​មុខនោះឡើយ នេះដោយសារវាផលិតឡើងមកមានកម្លាំងខ្លាំងទៀតផង វាបានធ្វើការប្រើប្រាស់​ជាមួយ​នឹង CPU របស់ Intel ជំនាន់ទី 7 Core i7-7820HK កប់អាច Overclock បាន​និងប្រើប្រាស់​ក្រាហ្វិច​កាត GTX 1070 Sli ពីរដើមមកជាមួយផងដែរ។

Pic 2 pic 3

មិនត្រឹមតែប៉ុណ្ណោះ​ដោយវាមានកម្លាំងខ្លាំងនេះហើយ ដូច្នេះក្រុមហ៊ុន Gigabyte បានធ្វើការ ភ្ជាប់​ជាមួយ​កង្ហារ 4 គ្រាប់សម្រាប់ធ្វើការសម្រួលកុំអោយក្ដៅទៀតផង ដែលវាបែងចែកជាពីរមុខងារ ពីរគ្រាប់​សម្រាប់​បូម​​ខ្យល់ចេញចូល និងពីរទៀតសម្រាប់បន្ថយកម្ដៅក្រាហ្វិច ហើយនិង CPU។​ រីឯ Ram វិញមាន​ទំហំ​16GB ប្រភេទ DDR4 buzz បាន 2400MHz អាចឡើងដល់ 64GB។ អង្គផ្ទុកទិន្នន័យប្រភេទ NVMe សម្រាប់អូសកម្មវិធីនិង Windows បានលឿនទំហំ 512GB និងអមកជាមួយនឹង HDD ធម្មតា​ទំហំ 1TB ទៀតផង។ សម្រាប់ Spec ប៉ុននេះក្រុមហ៊ុន Gigabyte បានប្រកាសតម្លៃហើយគឺ 3649 ដុល្លារ ប៉ុន្តែ​បើ​ចង់​បន្ថយតម្លៃនោះគឺមិត្តអ្នកអាចអាចជ្រើសត្រឹម SSD 256GB ក៏បានតែ តម្លៃនៅ​ថ្លៃ​ដដែល គឺ 3199 ដុល្លារ និយាយរួមទៅ គឺចង់ថែមថយអ្វីនោះតម្លៃចាប់ពី 3000 ឡើង។

Pic 4

សរុបសេចក្ដីមកទៅកុំព្យូទ័រនេះគឺខ្លាំង ​និងមានតម្លៃថ្លៃកប់ណាស់​វាមិនមែនផលិតឡើង​សម្រាប់​អ្នក​ធម្មតា​ចង់ប្រើប្រាស់​​ល្មមៗឡើយ តែសម្រាប់អ្នកសល់លុយច្រើន ចង់បាននូវកុំព្យូទ័រយួរដៃ​ដែល​មាន​តម្លៃថ្លៃ​ហើយ កម្លាំងខ្លាំងលឿន ទៅវិញនោះទេ។ ដូច្នេះសម្រាប់អ្នកដែលប្រើប្រាស់ល្មមៗគួរ​តែកុំគិត​នូវកុំព្យូទ័រ​នេះ​អី រឺក៏ចង់បានកុំព្យូទ័រខ្លាំងដែរនោះគួរ តម្លើង Desktop វិញទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:04 PM, 20 October
  • ប្រភព: Tech4gamers
  • Tag: កុំព្យូទ័រ