ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជា​រថយន្ត​បំពាក់​បច្ចេក​វិទ្យា ProPilot របស់ Nissan ដែល​ត្រៀម​ដាក់​លក់ដំបូង!

នេះ​ជា​រថយន្ត​បំពាក់​បច្ចេក​វិទ្យា ProPilot របស់ Nissan ដែល​ត្រៀម​ដាក់​លក់ដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យានេះ កាន់តែជឿនលឿន ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីមាន ក្រុមហ៊ុន Tesla បញ្ចេញរថយន្ត ដែលមានបច្ចេកវិទ្យា នេះមុនគេ តែបែរជាមានបញ្ហា ប៉ុន្មានគ្រឿង និងដំនើរការ មិនទាន់ស្រួល នៅឡើយទេ តែក៏មានក្រុមហ៊ុន មួយចំនួនទៀត ព្យាយាម បំពាក់នូវមុខងារ នេះលើរថយន្តស៊េរីថ្មី របស់ពួកគេ ដោយសារតែ ចង់ឲ្យដើរទាន់សម័យ និងទាក់ទាញ អតិថិជន។

cover

Final 1000x150 copy

នេះបច្ចេកវិទ្យា ProPilot Assist ដែលជាបច្ចេកវិទ្យាទំនើប អាចឲ្យរថយន្ត បើកបរបានដោយ ស្វ័យប្រវត្តិ ជំនួសឲ្យមនុស្សបាន។ មានក្រុមហ៊ុនមួយចំនួន បានបញ្ចេញនូវរថយន្ត ដែលមាន បច្ចេកវិទ្យានេះហើយ តែក្រុមហ៊ុន Nissan ទើបតែបង្ហាញដំបូងលើ រថយន្ត ដែលដាក់បង្ហាញរួច 2018 Leaf តែដាក់លក់ នៅឆ្នាំក្រោយ ខែកុម្ភៈឯណោះ ស្របពេលមាន ពត៌មានថ្មីពី Nissan ត្រៀមដាក់លក់រថយន្ត 2018 Rogue ដែលទើបនឹងចេញនេះ មុន 2018 Leaf ហើយមាន បច្ចេកវិទ្យា ProPilot Assist នេះ ដូចគ្នា តែបែរជា 2018 Rouge ដាក់លក់មុន នៅថ្ងៃទី 24 ខែតុលា ខាងមុខនេះ។

បច្ចេកវិទ្យា ProPilot Assist ដែលបំពាក់លើ Rogue នោះ គឺស្ថិតក្នុងកម្រិតទី 1 ដែលអនុញ្ញាត ឲ្យម៉ាស៊ីនរថយន្ត គ្រប់គ្រងដោយល្បឿន, គម្លាតចម្ងាយ ពីរថយន្តដទៃ និងផ្តល់សិទ្ធិ អោយរថយន្ត បើកបរដោយស្វ័យប្រវត្តិ ជំនួសមនុស្សបាន ជាមួយកាមេរ៉ា និងសេនស័រគ្រប់ជ្រុង ចាប់ទីតាំង និងកំណត់ផ្លូវបាន ច្បាស់លាស់។

2018-1

Nissan’s ProPILOT™ Assist technology, continuing to pave the way for future fully autonomous vehicles, will be available on the company’s bestseller, the Rogue compact SUV. ProPILOT Assist reduces the hassle of stop-and-go driving by helping control acceleration, braking and steering during single-lane highway driving.

Nissan’s ProPILOT™ Assist technology, continuing to pave the way for future fully autonomous vehicles, will be available on the company’s bestseller, the Rogue compact SUV. ProPILOT Assist reduces the hassle of stop-and-go driving by helping control acceleration, braking and steering during single-lane highway driving.

Nissan_ProPILOT_Assist_04.0

រថយន្តនេះ នៅមានស៊េរី Rogue SL ផងដែរ​ ដែលមានតម្លៃកាន់តែថ្លៃ និងកញ្ចក់សេវា Premium ដែលមាន តម្លៃចាប់ពី 35,000 ដុល្លារឡើង និងតម្លៃឡើង បន្តិចទៀត ជាមួយការ ប្រើប្រាស់កង់ទំហំ 19 អ៊ីញ និងពូក ស្រោបស្បែក។ រីឯ Rogue ធម្មតា តម្លៃចាប់ពី 24,760 ដុល្លារឡើង និងប្តូរកង់ទាំង 4 ត្រូវថែម 1350 ដុល្លារទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:43 AM, 20 October
  • ប្រភព: The Verge
  • Tag: យានយន្ត