ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ក្រុម Developer នេះ​ឆ្លាត ចេះ​ប្រើ​កាមេរ៉ា​មុខ iPad ជំនួស​ឲ្យ​ប៊ូតុង​មួយបាន!

ក្រុម Developer នេះ​ឆ្លាត ចេះ​ប្រើ​កាមេរ៉ា​មុខ iPad ជំនួស​ឲ្យ​ប៊ូតុង​មួយបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធីលើ iPad ភាគច្រើន គឺគ្មានការប្រើប្រាស់ជាមួយ ប៊ូតុងរបស់ iPad ឡើយ ដូចនេះ ទើបធ្វើឲ្យ​ Developer មួយក្រុម មានគំនិតឆ្លាត ងាកមកប្រើប្រាស់ កាមេរ៉ាមុខរបស់ iPad វិញ ដើម្បីប្រើប្រាស់ ជំនួសឲ្យប៊ូតុង មួយបាន។ ក្រុម Developer ទាំងនោះ ធ្វើការឲ្យ ក្រុមហ៊ុន Astro HQ ដែលបង្កើតនូវ កម្មវិធីគូរគំនូរ ដែលនាពេលកន្លងមក ពួកគេ បានបង្កើតនូវកម្មវិធី ប្រើប្រាស់លើ iPad ជំនួសឲ្យ ក្តារគូរគំនូរ ដែលភ្ជាប់ជាមួយ កុំព្យូទ័រ និងគូររូបបាន ងាយជាងមុនទៀត។

cover

Final 1000x150 copy

បន្តមកដល់ពេលនេះ ពួកគេ បានបង្ហាញពីរបៀបប្រើប្រាស់ថ្មីជាមួយកម្មវិធី គំនូររបស់ពួកគេមួយទៀត ដែលប្រើប្រាស់កាមេរ៉ា ជំនួសឲ្យប៊ូតុង ដោយអ្នកប្រើប្រាស់ អាចចុចម្តងលើ កាមេរ៉ានោះ ដើម្បីបិទផ្ទាំងកំណត់ពណ៌ ក្នុងកម្មវិធីនេះ និងចុចម្តងទៀត វាលោតចេញ មកវិញ។ ពួកគេក៏បានពន្យល់ ពីដំនើរការរបស់ កាមេរ៉ានេះផងដែរ គឺវាដំនើរការដោយស្វ័យប្រវត្តិ នៅពេលដែល ប្រើកម្មវិធីនេះ ហើយវាមិនស៊ី ថាមពលថ្មច្រើន ឡើយ ដោយសារតែវាគ្រាន់តែ ដំនើរការត្រឹមកម្រិតមួយ ដែលតូចបំផុត មិនដូចជាការ បើកប្រើកាមេរ៉ា ថតតែម្តងនោះទេ ដូចនេះថាមពលថ្ម ក៏ស៊ីតិចជាង 1 ភាគរយទៅទៀត។

1 2 gif 1 gif

ក្រុមហ៊ុននេះ កំពុងតែរៃអង្គាសប្រាក់ នៅលើគេហទំព័រ Kickstarter ដើម្បីបង្កើតឡើងនូវ កម្មវិធីមួយទៀត ដែលកាន់តែអស្ចារ្យ តែដូចជាមិនទទួលបាន ប្រាក់ច្រើនប៉ុន្មានទេ តែការ រៃអង្គាសនេះ នឹងត្រូវបិទនៅក្នុង ថ្ងៃនេះហើយ។ បើការបង្កើតជា ឧបករណ៍ប្លែក និងមាន ប្រយោជន៍ផ្សេងៗ គឺគេហទំព័រនេះ អាចជួយរកបាន ប្រាក់ច្រើន ដើម្បីបង្កើត តែបើកម្មវិធីវិញ ដូចជាតិច បន្តិចហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:11 AM, 20 October
  • ប្រភព: The Verge
  • Tag: ថេបប្លេត