ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    HP បញ្ចេញ​កុំព្យូទ័រ​កូន​កាត់ ZBook X2 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​បង្អស់!

HP បញ្ចេញ​កុំព្យូទ័រ​កូន​កាត់ ZBook X2 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​បង្អស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Microsoft ទើប​តែ​បញ្ចេញ Surface Book 2 របស់ខ្លួនជា​កុំព្យូទ័រ​កូន​កាត់ ដែល​ប្រើប្រាស់​ស៊ីភីយូជំនាន់​ចុង​ក្រោយ ជាមួយ​នឹង​ក្រាហ្វិច GTX 1050 និង GTX 1060 ទៀតផង។ ទើបតែបានមួយថ្ងៃ​ស្រាប់​តែ​ក្រុម​ហ៊ុន HP ក៏បញ្ចេញ ZBook x2 របស់ខ្លួន ហើយអះអាងថា វាជាកុំព្យូទ័រកូនកាត់ថេប្លេត ដែលមាន​កម្លាំង​ខ្លាំង​ជាង​គេ​បង្អស់លើលោក ដែលកម្លាំងស្មើនឹង​ម៉ាស៊ីន Workstation ទៅហើយ។

cover

Final 1000x150 copy

HP ZBook x2 ត្រូវបានផលិតជាពិសេស សម្រាប់អ្នករចនា និងវិចិត្រករ ដោយវាមានទំហំអេក្រង់ទំហំ 14 អ៊ីងជាប្រភេទអេក្រង់ IPS និងអាចបង្ហាញរូបភាពច្បាស់កប់កម្រិត 4K (3,840×2,160 ភិចស៊ែល) ដែលប្រើប្រាស់បច្ចេកវិទ្យា DreamColor Display ដូចនេះការបង្ហាញសាច់រូបភាព និងការបង្ហាញពណ៌​គឺ​ច្បាស់​ល្អមែនទែន។ អេក្រង់របស់វានេះ អាចដោះចេញពី Keyboard ចុចដូចថេប្លេត និងប្រើប្រាស់ប៊ិច ដូចជា Microsoft Surface បានផងដែរ ហើយសម្រាប់ទំងន់ អេក្រង់ បូកជាមួយក្តាចុចនេះ វាមាន​ទំងន់​ដល់ 2.1 គីឡូក្រាម ព្រោះវាមានកម្រាស់ក្រាស់ ដោយបានបំពាក់កម្លាំងម៉ាស៊ីនខ្លាំង និងថ្មធំផងដែរ។

1

ងាកមកកម្លាំងម៉ាស៊ីនរបស់វាវិញ គឺគួរឱ្យចាប់អារម្មណ៍ខ្លាំងផងដែរ ដោយវាបានបំពាក់មកនូវ គ្រឿង​ម៉ាស៊ីន​ខាងក្នុងដូចជា៖

  • ស៊ីភីយូជំនាន់ទី 8 Intel Core i7-8650U Kaby Lake ដែលមានល្បឿនមធ្យម 1.9 GHz និងល្បឿនខ្ពស់បំផុត 4.2 GHz
  • រ៉េមទំហំ 32GB ឡើងទៅប្រភេទ DDR4
  • ក្រាហ្វិច Nvidia Quadro M620 DDR5
  • មានទំហំផ្ទុកជាប្រភេទ SSD ទំហំ 2TB PCIe
  • ដំណើរការដោយ Windows 10 Pro
  • ទំហំថ្មអាចប្រើប្រាស់បាន 10 ម៉ោង និងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនទៀតផង

កម្លាំងម៉ាស៊ីនរបស់វានេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ពេញចិត្តស្តូកតែម្តង ទាំងការប្រើប្រាស់ទូទៅ ការរចនា​តាម​រយៈកម្មវិធីឌីហ្សាញជាច្រើន គឺដំណើរការរលូនល្អតែម្តង។

2

ហើយសម្រាប់រន្ធដោតវិញ យើងទទួលបានច្រើនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់តែម្តង ដូចជា ៖

  • USB Type-C 3.1 ចំនួន 2
  • រន្ធ Thunderbolt ចំនួន 3
  • HDMI មួយ
  • USB 3.0 មួយ
  • រន្ធកាសជាមួយរន្ធស្រូបសម្លេងបញ្ចូលគ្នា
  • រន្ធដាក់ SD ខ្នាតធំ
  • ហើយវាក៏មានកាមេរ៉ាភ្លោះផងដែរ សម្រាប់ប្រើប្រាស់វីឌីអូ Call ក្នុងកម្រិត 720p

សរុបមក HP ពិតជាធ្វើការល្អមែនទែនទៅលើការបំពាក់គ្រឿងម៉ាស៊ីនរបស់ ZBook X2 នេះ ព្រោះវា​មាន​កម្លាំង​ម៉ាស៊ីនខ្លាំងជាង Microsoft Surface Book 2 ឆ្ងាយមែនទែន ខណៈដែល HP ដាក់លក់វានៅ​ក្នុង​តម្លៃ​តម្លៃ​ត្រឹមតែ 1,749 ដុល្លារតែប៉ុណ្ណោះ។ វាមានតម្លៃទាបជាង Surface Book 2 ដែលមានតម្លៃចាប់ពី 1,999 ដុល្លារឡើងទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:11 PM, 19 October
  • ប្រភព: ZD Net
  • Tag: កុំព្យូទ័រ