ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម​បញ្ជា​ទ័ព​មាន​ក្រាហ្វិច​កប់​មួយ​នេះ អាប់ដេត​ថ្មីមាន​ព្រះ​បាទ ជ័យវ័រ្មនទី 7 ជា​អ្នក​ដឹក​នាំ​ទៀតផង

ហ្គេម​បញ្ជា​ទ័ព​មាន​ក្រាហ្វិច​កប់​មួយ​នេះ អាប់ដេត​ថ្មីមាន​ព្រះ​បាទ ជ័យវ័រ្មនទី 7 ជា​អ្នក​ដឹក​នាំ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពីហ្គេមបញ្ជាទ័ពវិញនោះ វាមានច្រើនហ្គេមនិងប្រភេទខ្លាំងណាស់ បើគិតតាំងពី ស៊េរីចាស់ រហូតមកដល់ សព្វថ្ងៃនេះ ហ្គេមបញ្ជាទ័ពខ្លះ គឺជាហ្គេមប្រភេទ បុរាណ ដូចជា Age of Empire និងមួយទៀត មានអាវុធទំនើប Red Alert ជាដើម ដែលហ្គេមទាំងនេះ​មិត្តអ្នកអានមួយចំនួន​ប្រហែលជាស្គាល់ហើយ ព្រោះហ្គេមទាំងនេះក៏ល្បី និងបានចេញយូរ ហើយដែរ ដូច្នេះហើយធ្វើអោយ ក្រុមហ៊ុននានា ក៏មានការប្រកួតប្រជែង ចេញហ្គេម បញ្ជាទ័ព ថ្មីៗមកជានិច្ច និងក្រាហ្វិចកាន់តែច្បាស់ ទៀតផង។

1

Final 1000x150 copy

ដូចជាហ្គេមដែលមានឈ្មោះថា Civilization VI  នេះអញ្ចឹង វាជាហ្គេម សម្រាប់កុំព្យូទ័រ ប្រភេទបញ្ជាទ័ពដែរ ទើបចេញមួយឆ្នាំ ជាងនោះទេ មានការគាំទ្រច្រើន មែនទែន។ ដោយសារហេតុនេះហើយ ហ្គេមនេះមានការ អាប់ដេត បន្ថែមភាពទាក់ទាញដល់ អ្នកលេងកាន់តែ ប្លែកទៅៗ។ ហ្គេមនេះ ផងដែរ គឺជាហ្គេមបញ្ជាទ័ព និយាយពី សម័យបុរាណ ដែលមានទាំងប្រាសាទ និងសព្វាវុធ បុរាណទាំងអស់។ ថ្មីៗនេះផងដែរ Civilization VI បានធ្វើការ អាប់ដេតបូករួម 2 ប្រទេសបន្ថែមទៀត ដាក់អោយលេង ក្នុងហ្គេមនេះ ដែល 2 ប្រទេសនោះ មានដូចជា ប្រទេស ឥណ្ឌូនេស៊ី និង ខ្មែរ យើងតែម្តង។ ការអាប់ដេតអោយ មានខ្មែរចូលមក ក្នុងហ្គេមនេះ គឺជារឿងល្អមួយផងដែរ សម្រាប់ប្រទេស យើងទាំងមូល ដែលអាចអោយគេ ដឹងថាសម័យមុន ប្រទេសយើងប្រើប្រាស់ អ្វីជាសព្វាវុធ ធ្លាប់ចេញច្បាំង នោះ។ សម្រាប់ការអាប់ដេតនេះ ផងដែរគឺ នៅក្នុងសម័យកាល ស្ដេច ព្រះបាទជ័វ័រ្មនទី 7 តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ការអាប់ដេតដាក់ខ្មែរ ចូលនេះ ​មានទាំងការចេញ ច្បាំងជិះដំរី និងអមជាមួយនឹង ស្នាដៃដ៏ធំសម្រាប់ កំទេចសត្រូវ ទៀតផង រីឯប្រាសាទវិញមាន ពណ៌មាស មានរូបរាងប្រាសាទខ្លះ ក៏ស្រដៀងនឹងប្រាសាទ បុរាណយើងធ្លាប់ឃើញ អញ្ចឹង ហើយខ្លះទៀត ក៏ខុសដែរ។។

ការអាប់ដេតនេះចេញជាផ្លូវការហើយ សម្រាប់អ្នកហ្គេមនេះស្រាប់ គឺអាចធ្វើការ អាប់ដេតបានសម្រាប់អ្នក ដែលមិនទាន់មាននោះ ទេអាចធ្វើការ ទិញបាននៅផ្សារ លក់ហ្គេម Steam តម្លៃ 60 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:53 AM, 19 October
  • ប្រភព: Steam
  • Tag: កម្មវិធី & ហ្គេម