ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Samsung ចេញ​កាមេរ៉ា​ថ្មី​មាន​លែន​ដល់ 17 គ្រាប់! ថត​វីដេអូ​ជុំ​វិញ​ខ្លួន​ក្នុង​កម្រិត 4K បាន

Samsung ចេញ​កាមេរ៉ា​ថ្មី​មាន​លែន​ដល់ 17 គ្រាប់! ថត​វីដេអូ​ជុំ​វិញ​ខ្លួន​ក្នុង​កម្រិត 4K បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នការផ្សាយបន្តផ្ទាល់ ឬភាគច្រើនយើងតែងតែនិយាយថា Live តាមបណ្ដាញសង្គមនានានោះ គឺមានការ រីកដុះដាលច្រើន ព្រោះវាគឺជាសិល្បៈ នៃការចែលរំលែកទៅ ដល់មិត្តភក្ដិ ក្រុមគ្រួសារ បងប្អូន និងមនុស្សជាទី ស្រលាញ់ជាដើម ដើម្បីឲ្យពួកគាត់បានដឹង ថាយើងកំពុងធ្វើអ្វី និងនៅឯណាជាដើម។ មួយវិញទៀត សម្រាប់ការ ផ្សាយបន្តផ្ទាល់ លោតទៅដល់ លំដាប់មួយទៀត ពិសេសសម្រាប់អ្នកធ្វើការ ជាមួយនឹងការ ផ្សាយបន្តផ្ទាល់ ជុំវិញការកំសាន្ត ឬសេវាកម្មផ្សេងៗ ត្រូវការផលិតផល ដែលមានគុណភាពខ្ពស់ គឺមិនអាច ប្រើស្មាតហ្វូន ឬថេប្លេត ដើម្បីយកមក Live បាននោះទេ គឺត្រូវមានកាមេរ៉ា ពិសេសជំនួស ដូចជាកាមេរ៉ាពពួក ថតវីដេអូ និងរូបបាន 360 ឌឺក្រេជុំវិញខ្លួនជាដើម។

1

Final 1000x150 copy

ដូច្នេះវាគឺជាពេលវេលាដ៏ល្អសម្រាប់ Samsung 360 Round ចូលមកកាន់ទីផ្សារ ជាកាមេរ៉ាស៊េរីថ្មី និងទំនើបចុងក្រោយ គេបង្អស់របស់ Samsung ជាមួយរូបរាងប្លែក និងទាក់ទាញ​ ថែមទាំងមាន លក្ខណៈសម្បត្តិ ពិសេសច្រើន គឺវាមិនត្រឹមតែ អាចថតរូប និងវីដេអូបានជុំវិញខ្លួន ប៉ុណ្ណោះទេ គឺវាអាចធ្វើការ Live ឬផ្សាយបន្តផ្ទាល់វីដេអូ បានកម្រិតច្បាស់ លោតដល់ 4K ឯណោះ។ 360 Round បំពាក់មកជាមួយនឹងកែវលែន ចំនួន 17 គ្រាប់ លើម៉ាស៊ីនតែមួយ ធ្វើឲ្យវាមានសមត្ថភាព ថតយកវីដេអូក្នុងកម្រិត ច្បាស់កប់តែម្ដង ខណៈកាមេរ៉ាថតជុំវិញ ខ្លួនភាគច្រើន គឺមានកែវលែន ត្រឹមតែ 2 ប៉ុណ្ណោះ។

2

កែវលែនទាំង 17 នោះមានកម្រិត  Aperture ធំបំផុត f/1.8 មានទំហំ 2 មេហ្គាភិចសែល មានន័យថា 2 x 17 ស្មើនឹង 34 មេហ្គាភិចសែល អមមកជាមួយនឹងរន្ធ ស្រូបសម្លេង ជុំវិញមួយតួខ្លួន 6 អាចថតសម្លេងបានល្អ កាត់បន្ថយសម្លេង ខ្យល់រំខាន។ កាមេរ៉ានេះអាចធ្វើការ ថតវីដេអូជាប្រភេទ File ពពួក MP4 (H.265 និង H.264) នៅក្នុងកម្រិត 1080p, 2K និង 4K បានក្នុងល្បឿន 30fps ដោយរាល់ទិន្នន័យ គឺរក្សាទុក នៅក្នុងមេម៉ូរី UHS-II SD Card ដែលយើងអាចដាក់ ប្រើដល់ទំហំ 2000GB នៅក្នុង ម៉ាស៊ីនកាមេរ៉ា មួយនេះ។ កាន់តែពិសេសជាងនេះ ទៅទៀតនោះគឺថា Samsung 360 Round បំពាក់មករួចជាស្រេច ជាមួយនឹងអាវក្រោះ ការពារធូលី និងទឹក IP65 មានន័យថាយើងអាច ប្រើវាបានស្ទើរតែ គ្រប់កាលៈទេសៈ អមមកជាមួយ RAM ទំហំ 10GB និងមានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 40GB រួចជាស្រេច។។

3

យ៉ាងណាក៏ដោយ កាមេរ៉ានេះមិនមែនបង្កើតឡើងសម្រាប់ការប្រើប្រាស់ទូទៅ តាមខ្លួននោះទេ តែវាផ្ដោតសំខាន់ ទៅលើការប្រើប្រាស់ សិក្សាទៅលើឧប​ករណ៍ VR ឬអ្នករកស៊ី ជំនួញជាដើម ហើយក៏អាចប្រើប្រាស់ វាជាកាមេរ៉ាសុវត្ថិភាពក៏បាន។ Samsung បានប្រកាសហើយថា 360 Round នឹងចេញលក់ក្នុងទីផ្សារ អាមេរិកមុនគេ នាខែនេះតែម្ដង តែតម្លៃនៅមិនទាន់ ប្រកាសឲ្យដឹង នៅឡើយនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:56 AM, 19 October
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា