ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទាំង​នេះ​ជា​រូបភាព Portrait Mode ថត​ចេញ​កាមេរ៉ា​មួយ​របស់ Google Pixel 2 & 2 XL

ទាំង​នេះ​ជា​រូបភាព Portrait Mode ថត​ចេញ​កាមេរ៉ា​មួយ​របស់ Google Pixel 2 & 2 XL

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អាចនឹងមានប្រិយមិត្តមួយចំនួន ប្រហែលជាគិតថា ទាល់តែស្មាតហ្វូនដែល មានកាមេរ៉ាភ្លោះ ទើបអាចថតរូបបែបព្រាល ខាងក្រោយបាន ដែលជាទូទៅ គេហៅថា Portrait Mode រឺ Live Focus ។ តែវាមិនមែនអញ្ចឹងទេ សម្រាប់ អាណាព្យាបាលរបស់ Android គឺស្មាតហ្វូននៃ ក្រុមហ៊ុន Google ដែលគ្រប់គ្នា បានដាក់រហ័សនាម អោយថា ជាស្តេចកាមេរ៉ានោះ។ បើទោះជាស្មាតហ្វូន Google មានកាមេរ៉ា តែមួយគ្រាប់ក្តី ប៉ុន្តែសមត្ថភាពថត រូបបែបព្រាល ផ្ទៃខាងក្រោយ គឺមិនចាញ់កាមេរ៉ាភ្លោះ នោះទេ អាចនិយាយបានថា ក៏មានស្មាតហ្វូន កាមេរ៉ាភ្លោះខ្លះ មិនអាចថតដាច់ ផ្ទៃបានស្អាត ដូចស្មាតហ្វូន កាមេរ៉ាមួយរបស់ Google ផង។

Cover

Final 1000x150 copy

ហើយកាលពីពេលថ្មីៗនេះ Google បានបញ្ចេញបណ្តុំរូបភាព បែបព្រាលផ្ទៃ ខាងក្រោយជាច្រើន ដែលថតចេញ ពីស្មាតហ្វូន Pixel 2 & 2 XL ជាមួយមុខងារ Portrait Mode។ ចង់ដឹងថា ស្មាតហ្វូនកាមេរ៉ាមួយ អាចថតរូប បែបព្រាល មានលក្ខណៈ យ៉ាងណានោះ សូមទស្សនារូបភាព ដូច ខាងក្រោមនេះ៖

ក្រោយពីបានទស្សនារូបភាពរួចហើយ តើមិត្តអ្នកអានយល់យ៉ាងណាដែរ ចំពោះរូបភាពបែបព្រាលផ្ទៃខាងក្រោយ ទាំងអស់នេះ? ហើយបើសម្រាប់ ខ្ញុំគិតថា ស្មាតហ្វូនកាមេរ៉ា មួយរបស់ Google Pixel 2 & 2 XL គឺធ្វើការផ្តាច់ផ្ទៃ Background បានល្អស្អាតមែនទែន មិនចាញ់ iPhone 8 Plus, Galaxy Note 8, One Plus 5 និង ស្មាតហ្វូនកាមេរ៉ាភ្លោះ មួយចំនួនផ្សេងទៀត ប៉ុន្មានទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:09 AM, 19 October
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ