ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    XZ Premium នឹង​ទទួល​បាន​កំណែ​អាប់ដេត Android Oreo នា​ខែ​ធ្នូ​ខាង​មុខ​នេះហើយ

XZ Premium នឹង​ទទួល​បាន​កំណែ​អាប់ដេត Android Oreo នា​ខែ​ធ្នូ​ខាង​មុខ​នេះហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Android Oreo គឺជាប្រព័ន្ធប្រតិបត្តិការចុងក្រោយ ដែលអ្នកប្រើប្រាស់ស្មាតហ្វូន Android ភាគច្រើន កំពុងតែចង់បាន ព្រោះវាមានការកែប្រែច្រើន ទៅលើការប្រើប្រាស់ ឱ្យស្រលះល្អ មានមុខងារ កាន់តែសម្បូរបែប ជាងមុន ដំណើរការបានលឿនល្អ និងស៊ីថ្មកាន់តែតិច។ ហើយ Android Oreo នេះមិនទាន់មាន ស្មាតហ្វូនច្រើនប្រើ នៅឡើយទេ យើងឃើញមានតែ នៅលើត្រកូល Sony XZ1, Nexus, និង Pixel ប៉ុណ្ណោះ។

cover

Final 1000x150 copy

ហើយចំពោះការបញ្ចេញកំណែអាប់ដេតឱ្យ XZ Premium ឡើងទៅ Android Oreo នេះគឺជាពត៌មានដ៏ល្អ ខ្លាំងមែនទែន ពីព្រោះ Sony បានប្រកាសថា XZ Premium នឹងទទួលបាន មុខងារ 3D Creator ដូចទៅនឹង XZ1 ដែរ។ ដោយយើងអាច បង្កើតរូបភាព 3D ទៅលើវត្ថុអ្វីមួយ ដែលយើងចង់ថត ហើយយើងអាចយករូប ដែលយើងបានស្កេននោះ ទៅប្រើប្រាស់ ជាមួយមុខងារ AR របស់ Sony ឬអាចយកទៅសូនរូប ចេញជាមួយ ម៉ាស៊ីន 3D Printer បាន។

1

អញ្ចឹងអ្នកដែលកំពុងកាន់ Sony XZ Premium នៅក្នុងដៃពេលនេះ អ្នកប្រាកដជា សប្បាយចិត្ត ព្រោះស្មាតហ្វូនរបស់អ្នក មានចំណុចលេចធ្លោ កាន់តែច្រើនជាងស្មាតហ្វូន ដទៃទៀត ទាំងអេក្រង់ 4K ម៉ត់ច្បាស់កប់, កាមេរ៉ាថត Slow Motion បានដល់ល្បឿន 960fps, និងមានកំណែអាប់ដេត Android Oreo ទៀតនោះ ស្មាតហ្វូនរបស់អ្នក នឹងទទួលបាន មុខងារថ្មី 3D Creator និងដំណើរការ បានលឿន ជាងមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:49 AM, 19 October
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ