ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Google នឹង​បញ្ចេញ Android Oreo 8.1 នា​សប្ដាហ៍​ក្រោយ​នេះ​ហើយ!

Google នឹង​បញ្ចេញ Android Oreo 8.1 នា​សប្ដាហ៍​ក្រោយ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Android Oreo ជាប្រព័ន្ធប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​របស់ Google ហើយ​មក​ដល់​ពេល​នេះ​មាន​ស្មាត​ហ្វូន​មិន​ច្រើន​ឡើយ ដែល​កំពុង​ប្រើប្រាស់វា ពោលគឺមានតែស្មាតហ្វូនដែលជិតស្និតជាមួយ Google ប៉ុណ្ណោះ ដូចជា Sony, Nexus, និង Pixel ប៉ុណ្ណោះ។ ហើយកាលម្សិលមិញនេះ ក្រុមហ៊ុន Google បាន​ប្រកាសថា នឹងបញ្ចេញកំណែអាប់ដេតថ្មីរបស់ Android Oreo គឺជំនាន់ 8.1។

cover

Final 1000x150 copy

Android Oreo នេះនឹងចេញមកដើម្បី ជំនួយដល់ការប្រើប្រាស់របស់ Google Pixel 2/ 2 XL ដោយវា​នឹង​បង្កើន​ល្បឿន​ដំណើរការនៅលើ Pixel 2 / 2 XL ឱ្យកាន់តែរលូន​ជាងមុន និងជំនួយដល់ HDR+ នៃ​កាមេរ៉ា​របស់ Pixel 2 / 2 XL ឱ្យកាន់តែភ្លឺល្អថែមទៀត នៅទីកន្លែងដែលមានស្រមោល ឬកន្លែងដែលកុងពន្លឺ។ ដូច​នេះ​អ្នកដែលជាម្ចាស់របស់ Pixel 2 / 2 XL ប្រាកដជាទទួលបានបទពិសោធន៍ប្រើប្រាស់​កាន់តែ​ល្អជាង​មុន​ទៅ​ទៀត។ ហើយក្រុមហ៊ុនស្មាតហ្វូនដទៃទៀត ក៏នឹងទទួលបានកំណែអាប់ដេតឡើងដែរ នាពេល​ក្រោយៗ​ទៀត។

1

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូ​ថ្មីៗ​!!!

subscribe1-23

  • ដោយ: Phearum
  • 4:37 PM, 18 October
  • ប្រភព: GMSArena
  • Tag: ទូរស័ព្ទ