ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Razer Blade Stealth បាន​មាន​ការ​បន្ថែម​កម្លាំង និង​ផ្លាស់​ប្ដូរ CPU ទៅ​ជំនាន់​ទី 8 ហើយ

Razer Blade Stealth បាន​មាន​ការ​បន្ថែម​កម្លាំង និង​ផ្លាស់​ប្ដូរ CPU ទៅ​ជំនាន់​ទី 8 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនធំ​​ជាពិសេស​​អ្ន​ក​ដែល​​ចូល​ចិត្ត នូវវិស័យ​​លេង​​ហ្គេម​​ច្បាស់ ជា​​ស្គាល់​​ក្រុមហ៊ុន Razer នេះ​ហើយ ​វា​​ជាក្រុមហ៊ុន​ផលិត សំភារៈ​សម្រាប់​អ្នកលេងហ្គេម​និងកុំព្យូទ័រផងនោះ។ ថ្មីៗនេះ ក្រុមហ៊ុន Razer បានធ្វើការបន្ថែមកម្លាំងម៉ាស៊ីនកុំព្យូទ័រយួរដៃដ៏ស្ដើងមួយ ដែលមានឈ្មោះថា Razer Blade Stealth ទៀតហើយ។

pic 1

Final 1000x150 copy

Razer Blade Stealth គឺជាកុំព្យូទ័រយួរដៃ របស់ក្រុមហ៊ុន Razer បានចេញយូរហើយដែ​រ ​គ្រាន់​តែ​លើក​នេះ​ខ្លួន​បាន​ធ្វើការ បំពាក់ទៅដោយ​គ្រឿង​ស៊េរីថ្មី​ខ្លាំងបន្ថែមវិញម្ដងដើម្បីដើរ​អោយ​ទាន់សម័យ​កាល​កម្លាំង​ម៉ាស៊ីន​នូវ​ពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុន Razer បានធ្វើការផ្លាស់ និងចេញលក់  Razer Blade Stealth នេះ​ជាមួយនឹង CPU ជំនាន់ទី 8 វិញម្ដង ដែលឈប់ចេញលក់ជាមួយនឹង CPU ជំនាន់ទី ៧ ហើយ សម្រាប់ CPU ក្រុមហ៊ុនមួយនេះបានប្ដូរនោះគឺជាប្រភេទ Coffee Lake គឺ Core i7 8550U។ វាជា CPU ស៊េរីចុងក្រោយគេរបស់ Intel វាមាន 4 Core 8 Thread អាចអូសបានកម្លាំង 4.00GHz ទៀតផង។ សម្រាប់​ការផ្លាស់ប្ដូរកម្លាំងម៉ាស៊ីននេះផងដែរក្រៅពីធ្វើការបន្ថែមកម្លាំង CPU នោះក្រុមហ៊ុន Razer មិន​បាន​បន្ថែមអ្វីច្រើនទៀតឡើយ គឺការរចនាទំហំ អេក្រង់ដដែល​ដូច​យើង​ខ្ញុំ​ចេញ​ផ្សាយ​នូវ​ពេល​វា​ចេញ​ដំបូង​អញ្ចឹង។ ទំហំ Ram 16GB ប្រភេទ DDR4 និងទំហំផ្ទុកទិន្នន័យជាប្រភេទ SSD 512GB។ ហើយខ្លួន​ក៏​បាន​ប្រកាស​តម្លៃលក់ហើយ ដែល​មានតម្លៃ 1700$ ឯណោះ។

pic 2 pic3

និយាយរួមទៅសម្រាប់កុំព្យូទ័រ Razer Blade Stealth ដែលធ្វើការចេញផ្លាស់ប្ដូរ CPU ជំនាន់ថ្មី​នេះ​គឺ​វា​គ្មាន​ថ្មី ហើយខ្លាំងជាងមុននោះទេ ក្រៅពីយើងអាចធ្វើការ ឌីហ្សាញ និង Render ខ្លាំងលឿនជាមួយនឹង Core i7 ដែលវាមាន 4 Core 8 Thread ។ ហើយបើចង់ខ្លាំងជាងនេះនឹង លេងហ្គេមបានល្អទៀត​នោះ​ទាល់​តែទិញក្រាហ្វិចកាតពពួក GTX របស់ Nvidia បន្ថែមខាងក្រៅទៀត​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូ​ថ្មីៗ​!!!

subscribe1-23

  • ដោយ: Visal
  • 2:48 PM, 18 October
  • ប្រភព: Power Tech Up
  • Tag: កុំព្យូទ័រ