ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Microsoft បញ្ចេញ Surface Book 2 បំពាក់​មក​នូវ​ស៊ីភីយូ​ជំនាន់​ទី 8 និង​ក្រាហ្វិច GTX 1060

Microsoft បញ្ចេញ Surface Book 2 បំពាក់​មក​នូវ​ស៊ីភីយូ​ជំនាន់​ទី 8 និង​ក្រាហ្វិច GTX 1060

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេល 2 ឆ្នាំហើយដែលក្រុមហ៊ុន Microsoft បានបញ្ចេញកុំព្យូទ័រយួរដៃ ត្រកូល Surface Book ជាកុំព្យូទ័រកូនកាត់ ដែលយើងអាច ដោះវាដើម្បីប្រើប្រាស់ ជាថេប្លេតក៏បាន ឬកុំព្យូទ័រ ទូទៅក៏បាន។ ហើយកាលពី ពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានបញ្ចេញកុំព្យូរទ័រ Surface Book ជំនាន់ថ្មី របស់ខ្លួនគឺ Surface Book 2 ដែលមានកម្លាំង ខ្លាំងជាង Surface Book ជំនាន់មុនៗ ទាំងអស់ ហើយ Microsoft អះអាងថា វាមានកម្លាំង ខ្លាំងជាង MacBook Pro ដល់ទៅ 2 ដងឯណោះ។  

cover

Final 1000x150 copy

Surface Book ដែលបានបញ្ចេញនៅក្នុងឆ្នាំនេះមាន 2 ម៉ូឌែលគឺ Surface Book 2 មានអេក្រង់ទំហំ 13.5 អ៊ីង ជាមួយនឹងទម្ងន់ ស្រាលត្រឹម 1.5 គីឡូក្រាម និងអេក្រង់ទំហំ 15 អ៊ីងមានទម្ងន់ 1.9 គីឡូក្រាម។ ហើយការរចនា របស់វា នៅតែរក្សារូបរាង ប្រណិតដដែល ដោយយើងអាចបត់ វាបាន 360 ដឺក្រេ និងអាចដោះវាមក ប្រើប្រាស់ជាថេប្លេត ធម្មតាបានផងដែរ។

សម្រាប់អេក្រង់របស់ម៉ូឌែល 13.5 អ៊ីង មានកម្រិតបង្ហាញរូបភាព 3000 x 2000 ភិចស៊ែល និងម៉ូឌែល 15 អ៊ីង មានកម្រិតបង្ហាញរូបភាព 3240 x 2160 ភិចស៊ែល ដែលវាទាំងពីរ ប្រើប្រាស់បច្ចេកវិទ្យា PixelSense និងមានវិមាត្រ អេក្រង់ 3:2 Aspect Ratio។ អេក្រង់របស់វា ទាំងពីរនេះ អាចបង្ហាញរូបភាពបាន ច្បាស់ម៉ត់ល្អ មែនទែន និងកម្រិតពណ៌ បានត្រឹមត្រូវបំផុត គឺល្អបំផុតសម្រាប់ អ្នកឌីស្សាញ។

1

រីឯផ្នែកកម្លាំងម៉ាស៊ីនរបស់វាវិញ គឺយើងអាចជ្រើសរើសបាន ទៅតាមតម្រូវការ និងថវិការ ដោយសម្រាប់ម៉ូឌែល 13.5 អ៊ីង គឺមានតម្លៃពី 1,999 ឡើងទៅ និងត្រូវបានភ្ជាប់មក នូវគ្រឿង ម៉ាស៊ីនដូចជា៖

  • ស៊ីភីយូ Intel Core i7 8650U មានល្បឿនមធ្យម 1.9 GHz និងល្បឿនអតិបរមា 4.2 GHz
  • រ៉េមទំហំ 8GB LPDDR3
  • ជីភីយូ NVIDIA GTX 1050 DDR5 ទំហំ 2GB
  • និងទំហំផ្ទុក 256GB ប្រភេទ PCI-e SSD

ចំណែកម៉ូឌែល 15 អ៊ីងវិញមានតម្លៃចាប់ពី 2,499 ដុល្លារឡើងទៅ ដែលយើងនឹងទទួលបាន មកនូវគ្រឿងម៉ាស៊ីន ដូចជា៖

  • ស៊ីភីយូ Intel Core i7 8650U មានល្បឿនមធ្យម 1.9 GHz និងល្បឿនអតិបរមា 4.2 GHz
  • រ៉េមទំហំ 16GGB LPDDR3
  • ជីភីយូ NVIDIA GTX 1060 DDR5 ទំហំ 6GB
  • និងទំហំផ្ទុក 256GB ប្រភេទ PCI-e SSD

កុំព្យូទ័រទាំង 2 ម៉ូឌែលនេះដំណើរការដោយ Windows 10 Pro 64-bit និងមានទំហំថ្មធំ អាចប្រើប្រាស់បាន ដល់ទៅ 17 ម៉ោងឯណោះ ទៅលើការ ចាក់វីឌីអូជាប់។ ហើយចំណែកឯ រន្ធដោតវិញ វាបានភ្ជាប់មកនូវ រន្ធដោតជំនាន់ចុងក្រោយ ទាំងអស់ រួមមាន៖ រន្ធ USB 3.1 ចំនួន 2, រន្ធ USB-C, រន្ធដោតកាស 3.5mm, រន្ធភ្ជាប់ ទៅកាន់ Display ខាងក្រៅចំនួន 2, និងរន្ធដាក់ SD ខ្នាតធំមួយ។

2

ហើយវាក៏មានលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀតផងដែរ ដូចជា៖

  • វាប្រើប្រាស់រន្ធបំពងសម្លេង Stereo
  • មានកាមេរ៉ាខាងក្រោយទំហំ 8MP និង ខាងមុខ 5MP
  • អាចប្រើប្រាស់ជាមួយ VR
  • អាចប្រើប្រាស់ជាមួយដៃហ្គេម Xbox One តាមរយៈ Wireless សម្រាប់ម៉ូឌែល 15 អ៊ីង

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូ​ថ្មីៗ​!!!

subscribe1-23

  • ដោយ: Phearum
  • 10:53 AM, 18 October
  • ប្រភព: Microsoft
  • Tag: កុំព្យូទ័រ