ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាមេរ៉ា​ថត​បាន 360 ឌឺក្រេ និង​ថ្ម​ជំនួយ​បំពាក់​លើ​ស្រោម​តែ​មួយ​សម្រាប់​ស្មាតហ្វូន Android និង iOS

កាមេរ៉ា​ថត​បាន 360 ឌឺក្រេ និង​ថ្ម​ជំនួយ​បំពាក់​លើ​ស្រោម​តែ​មួយ​សម្រាប់​ស្មាតហ្វូន Android និង iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យាកាន់តែជឿនលឿន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយមានឧបករណ៍ខ្លះ តែមួយ អាចដើរតួនាទីបានច្រើន ដូចទៅនឹងឧបករណ៍ ដែលយើង នឹងណែនាំឲ្យអ្នក ទាំងអស់គ្នា បានស្គាល់នេះ អញ្ចឹងដែរ។ វាគ្រាន់តែស្រោម ការពារមួយ តែវាបានបំពាក់មក ជាមួយកាមេរ៉ា អាចបត់បែនថតរូប បានគ្រប់ជ្រុង 360 ឌឺក្រេ និងមានថ្មជំនួយ បំពាក់មកជាមួយទៀតផង ដោយអ្នកប្រើប្រាស់ អាចប្រើប្រាស់បាន ជាមួយស្មាតហ្វូនដំនើរការ Android និង iOS ។

cover

Final 1000x150 copy

ស្រោមការពារនេះ មានឈ្មោះ ION360 U មានទំហំកាមេរ៉ា 7.4 មេហ្គាភិចសែល ជាមួយភ្នែក ដែលវាមើលឃើញ 200 ឌឺក្រេ រួមទាំងការបត់បែន ត្រង់គន្លាក់ក បាននោះ វានឹងថត បានគ្រប់ជ្រុង, កាមេរ៉ានេះថតវីដេអូ បានដល់កម្រិត 4K Ultra HD ទំហំ 3840 x 2160 ភិចសែល ក្នុងល្បឿន 30 fps ងាយស្រួលសម្រាប់ អ្នកចូលចិត្ត Live វីដេអូលើ YouTube និង​ Facebook ជាដើម។ សម្រាប់ការប្រើប្រាស់ កាន់តែប្រសើរ វាតម្រូវឲ្យអ្នក ប្រើប្រាស់ទាញយក កម្មវិធីពី App Store និង Play Store ដើម្បីបញ្ជា។ រីឯថាមពលថ្ម បំពាក់មកជាមួយ សម្រាប់សាកជំនួយ មានទំហំតូច បន្តិចត្រឹមតែ 1260 mAh ។ សម្រាប់ពត៌មានបន្ថែម ចុចត្រង់នេះ ដើម្បីចូលទៅកាន់គេហទំព័រ ផ្លូវការរបស់ក្រុមហ៊ុន ផលិតឧបករណ៍នេះ។

2017-10-17_193206 2 ION360-U

ស្រោមការពារនេះ មានជម្រើស សម្រាប់ប្រើជាមួយ Galaxy S8, S8 Plus និង iPhone 7, iPhone 7 Plus ជាពិសេស។ មានដាក់លក់ លើគេហទំព័រ អនឡាញអន្តរជាតិ ជាមួយតម្លៃខ្ទង់ 299.99 ដុល្លារ និងបញ្ចុះតម្លៃ 100 ដុល្លារ សម្រាប់អ្នកទិញ ប្រើជាមួយ iPhone 7 និង iPhone 7 Plus ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូ​ថ្មីៗ​!!!

subscribe1-23

  • ដោយ: Hong
  • 9:46 AM, 18 October
  • ប្រភព: Phone Arena
  • Tag: Accessories