ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Logitech ចេញកាស Gaming គ្មាន​ខ្សែ​ថ្មី​លក្ខណៈ​សម្បត្តិ​ខ្លាំង និង​តម្លៃ​ថ្លៃ​ទៀត​ផង

Logitech ចេញកាស Gaming គ្មាន​ខ្សែ​ថ្មី​លក្ខណៈ​សម្បត្តិ​ខ្លាំង និង​តម្លៃ​ថ្លៃ​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយ​ពីក្រុមហ៊ុន Logitech វិញនោះ​ក៏​មិនអ​ន់​ឡើយ​ក្នុង​វិស័យ​នូវ​ការ​ចេញ​ផលិត​ផល Gaming នោះ។ ដែល​ក្រុម​ហ៊ុន​មួយ​នេះ​មានទាំង Mice ក្ដារ​ចុច និង កាស ស្ទើរតែគ្រប់មុខដូចទៅនឹង Corsair និង Razer ទៅ​ហើយ។

Pic 1

Final 1000x150 copy

ថ្មីៗនេះផងដែរក្រុមហ៊ុន Logitech ក៏ទើបតែប្រកាសចេញនូវកាស គ្មានខ្សែទំនើបមួយទៀតហើយ ដែល​មាន​ឈ្មោះជាផ្លូវការថា ASTRO A20 ។ វាជាប្រភេទកាស Wireless ដែលអាចប្រើប្រាស់ស្ទើរតែគ្រប់ Platform Gaming ដូចជាពពួក PS4 ពពួក Xbox One One S One X  និងកុំព្យូទ័រដែលប្រើប្រាស់ Windows 10 ទៀតផង។ សម្រាប់កាស A20 នេះផងដែរវាមានមុខងារច្រើនទៀតផង​ដែល​អាច​ធ្វើការ​កាត់បន្ថយសម្លេងរំខាន នៅពេលយើងប្រើប្រាស់ស្ដាប់វា មិនត្រឹមតែប៉ុណ្ណោះ​ វាក៏បានអមមក​ជាមួយ​នឹង​បច្ចេកវិទ្យា Dolby Atmos និង Window Sonic សម្រាប់ប្រើប្រាស់ជាមួយនឹង Xbox One និង កុំព្យូទ័រ​ផងដែរ។ សម្រាប់កម្លាំង Wireless ដែលមានមកជាមួយនឹងកាសនេះនោះគឺវាប្រើប្រាស់ប្រភេទ Low Latency 5.GHz ដែលវាអាចធ្វើការភ្ជាប់បានលឿនរហ័សនឹង ប្រើប្រាស់បានឆ្ងាយ​ជាមួយ​នឹង​ឧបករណ៍​យើង​បាន​ភ្ជាប់ជាមួយវាផងដែរ។

Pic 2

ម្យ៉ាងវិញទៀតនោះយើងអាចធ្វើការគ្រប់គ្រង់មុខងារសម្លេងវាតាមរយៈ​កម្មវិធី Driver របស់វាទៀតផង ដូច្នេះ​ហើយយើងចង់ធ្វើការគ្រប់គ្រងផ្លាស់ប្ដូរ ប្រភេទដូចជាទៅលើការមើលខ្សែភាពយន្ត ស្ដាប់តន្រ្តី និង​លេង​ហ្គេមតាមចិត្តយើងចង់ក៏បាន ជាងនេះទៅទៀតនោះសម្រាប់អ្នកប្រើប្រាស់កុំព្យទ័រលើតុដែលមាន Mainboard ប្រភេទថ្លៃហើយល្អនោះវានឹងអាចធ្វើការភ្ជាប់ និងផ្ដល់បទពិសោធន៍សម្លេង​កាន់ល្អមក​ជាមួយ​ទៀតផង។ រី​ឯថាមពលថ្មវាគឺធំដែរ អាចប្រើប្រាស់បានយូរដល់​ 15 ម៉ោងជាងឯណោះ ហើយវាក៏ចេញលក់​ហើយ​ក្នុងទីផ្សារ អាមេរិចក្នុងតម្លៃ 149$ ហើយបើយើងចង់បានជាប្រភេទ Edition ជា Call of Duty Edition គ្រាន់តែចំណាយ 10$ បន្ថែមនោះយើងនឹងបានកាសរចនាមកកាន់តែកាច។

Pic 3 Pic 4

សរុបសេចក្ដីមកនេះជាកាសល្អមួយដែលល្អមានការរចនាធ្វើមកស្រាលងាយស្រួលប្រើ និងលក្ខណៈ​សម្បត្តិ​ខ្លាំង គឺសាកសមនឹងតម្លៃ។ ជាពិសេសនោះអ្នកដែលចង់បានកាស គ្មានខ្សែរញេរញ៉ៃ​នៅ​ពេល​ហ្គេម​បាន​ទទួលបទពិសោធន៍សម្លេងដូចច្បាស់ដូចពិតៗនោះអាចធ្វើការពិចារណាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:39 PM, 17 October
  • ប្រភព: Tech Power Up
  • Tag: Accessories