ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ខេមហ្វូន ទើប​នឹង​បញ្ចេញ​ថេប្លេត Campad P7 ស៊េរីថ្មី ​ដែល​មាន​តម្លៃត្រឹម 99 ដុល្លារ​ប៉ុណ្ណោះ!

ខេមហ្វូន ទើប​នឹង​បញ្ចេញ​ថេប្លេត Campad P7 ស៊េរីថ្មី ​ដែល​មាន​តម្លៃត្រឹម 99 ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុន ខេមហ្វូនបាន​បញ្ចេញ​ថា​ប្លេតស៊េរីថ្មីរ​បស់​ខ្លួន​មួយ​ម៉ូឌែល ដែល​មាន​ឈ្មោះ​ជាផ្លូវការថា Campad P7 ដែល​ជា​ជំនាន់​ថ្មីរបស់ Campad P6 ដែលបានចេញកន្លងទៅ។ Campad P7 មាន​លក្ខណៈសម្បត្តិសមរម្យសម្រាប់ប្រើប្រាស់កិច្ចការទូទៅ ហើយអ្វីដែលពិសេសនោះគឺថា វាមានតម្លៃធូរថ្លៃ ដែលអ្នកប្រើប្រាស់ទូទៅ មានលទ្ធភាពអាចទិញវាយកមកប្រើប្រាស់បាន។

cover

Final 1000x150 copy

Campad P7 មានអេក្រង់ទំហំ 7 អ៊ីងជាប្រភេទ IPS ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 600 x 1024 ភិចស៊ែល វាមិនសូវជាច្បាស់ល្អទេ ក៏ប៉ុន្តែអាចទទួលយកបាន។ ចំណែកកាមេរ៉ារបស់វាវិញ ខាងក្រោយ​មាន​ទំហំ 8MP អាចថតរូបភាព និងវីឌីអូបាននៅក្នុងកម្រិតមធ្យម និងមានកាមេរ៉ាខាងមុខទំហំ 5MP ផងដែរ។

1

ចំណែកឯកម្លាំងម៉ាស៊ីនរបស់វាវិញ ក៏គ្រប់គ្រាន់សម្រាប់ប្រើប្រាស់កិច្ចការទូទៅផងដែរ ដោយវាបាន​បំពាក់​មកនូវស៊ីភីយូ Quad Core មានល្បឿន 1.3GHz, មានរ៉េមទំហំ 2GB, និងអង្គផ្ទុកទិន្នន័យ 16GB នៅ​ក្នុង​ម៉ាស៊ីន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0។ Campad P7 មាន​ថ្ម​ទំហំ 3,850 mAh ដែលកាន់បានយូរល្អ ព្រោះវាកម្លាំងម៉ាស៊ីន និងអេក្រង់របស់វា ស៊ីថាមពលតិច ហើយ​ថេប្លេត​នេះ ក៏អាចដាក់ស៊ីមកាតប្រើប្រាស់បានជាមួយសេវា 4G ទៀតផង។

អញ្ចឹងទាំងនេះគឺជា លក្ខណៈសម្បត្តិត្រួសៗរបស់ Campad P7 ហើយប្រសិនបើប្រិយមិត្តមានចំណាប់​អារម្មណ៍​អាចរកទិញវាបាននៅក្នុងតម្លៃ 99 ដុល្លារ ជាមួយនឹងការថែមជូន អ៊ីនធើណេតទំហំ 2GB និង​ការ call ចេញ 6 ខែដោយឥតគិតថ្លៃពីក្រុមហ៊ុន Seatel ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:10 PM, 17 October
  • ប្រភព: Camfone
  • Tag: ថេបប្លេត