ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែភាព​យន្ត Black Panther ចេញ​ឈុត​ខ្លី​ដំបូង​មាន Suite ​ខ្លាំង ហើយ​មាន​ច្រើន​ជាងមួយ

ខ្សែភាព​យន្ត Black Panther ចេញ​ឈុត​ខ្លី​ដំបូង​មាន Suite ​ខ្លាំង ហើយ​មាន​ច្រើន​ជាងមួយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតអ្វីដែល​អ្នកគាំទ្រ Marvel ទន្ទឹម​រង់​ចាំ​នោះ​គឺ​បាន​មក​ដល់​ហើយ ដោយ​ក្រុម​ហ៊ុនផលិតកម្ម​មួយ​នេះ បាន​ចេញ​ឈុត​ខ្លីដំបូងគឺ Black Panther។ ក្នុងឈុតខ្លីនេះផងដែរគឺបង្ហាញពីតួរអង្គ T’Challa ដែលជា Black Panther មកប្រទេសខ្លួនវិញបន្តដំណែង ពីឳពុករបស់ខ្លួនវិញបន្ទាប់ពីបញ្ចប់រឿង Captain America: Civil Wars នោះឯង។

pic 1

Final 1000x150 copy

ក្នុងឈុតខ្លីនេះទៀតផង​តួរអង្គ T’Challa ​មិនត្រឹមតែកាន់តំណែងស្ដេច​ ស្នងឪពុកគ្រប់គ្រង​ប្រទេស​នោះទេ​មិ​នត្រឹម​តែ​ប៉ុណ្ណោះ​ ខ្លួនបានធ្វើជា Hero លាក់ការសម្ងាត់ពីប្រជាជនគឺ Black Panther ធ្វើការកំចាត់​ជន​អាក្រក់​ការពារប្រទេសទៀតផង។ ម្យ៉ាងវិញទៀតនោះដែលយើងធ្លាប់ដឹងនោះគឺ Suite របស់ Black Panther នេះគឺខ្លាំងរឹងមាំជាងគេណាស់តែយើងមិនដឹងថាវាមានច្រើននោះទេ ដោយក្នុងឈុតខ្លីនេះបាន​បង្ហាញ​អោយ​យើងដឹងថា Suite ដូច Black Panther នេះមានច្រើន​និងមាននៅលើដៃមនុស្ស​អាក្រក់​ទៀត​ឯណោះ​ដែល​យើងក្រលេកមើលទៅហាក់បីដូចជាប្លែកឡូយជាង Suite របស់ T’Challa ពាក់​ទៀត​ផង។

ខ្សែភាពយន្តនេះនឹងចេញនៅឆ្នាំក្រោយនេះហើយដែលនៅ ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018។ ដូច្នេះបើចង់កាន់​តែដឹងច្បាស់ថាសាច់រឿងនឹងត្រូវទៅជាយ៉ាងណានោះ​ រង់ចាំមើលទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:22 PM, 17 October
  • ប្រភព: Marvel Entertainment
  • Tag: ភាពយន្ត