ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ឥឡូវនេះ Google Photo អាចស្គាល់​ទាំង​មុខ​សត្វចិញ្ចឹម​របស់​អ្នក​ទៀត!

ឥឡូវនេះ Google Photo អាចស្គាល់​ទាំង​មុខ​សត្វចិញ្ចឹម​របស់​អ្នក​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់​បាន​ប្រើប្រាស់ Google Photo ពីមុនម​ក​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា Google Photo អាច​សម្គាល់​មុខ​មនុស្ស​បាន​ល្អមែនទែន ដោយវានឹងបែង​ចែករូប​មុខ​មនុស្ស​ណាម្នាក់​ទៅ​កាន់ Folder មួយសម្រាប់អ្នកងាយស្រួលស្វែងរក ហើយឥឡូវ Google Photo បានកំណែអាប់ដេត​ថ្មី​អាចសម្គាល់ទាំងមុខសត្វចិញ្ចឹមរបស់អ្នកបានថែមទៀតផង។

cover

Final 1000x150 copy

អញ្ចឹងនេះកំណែអាប់ដេតដ៏ល្អ សម្រាប់អ្នកដែលស្រលាញ់សត្វចិញ្ចឹមហើយចូលចិត្តថតរូបរបស់វា ព្រោះ​ពេលនេះ Google Photo អាចសម្គាល់មុខមាត់របស់វាបាន និងអាចបែងចែករូបភាពរបស់វា​ទាំងអស់​ទៅ​ក្នុង Folder បានយ៉ាងល្អ ដោយធ្វើឱ្យយើងកាន់តែងាយស្រួលរករូបភាពសត្វចិញ្ចឹមរបស់យើង បាន​កាន់​តែរហ័ស។ ហើយបើទោះជាអ្នកមានសត្វចិញ្ចឹមច្រើន ដូចជាមានឆ្កែ ច្រើនប្រភេទ និងឆ្មា​បន្ថែម​ទៀត​នោះ ក៏វាបែងចែងមុខមិនច្រលំគ្នាឡើយ គឺដូចការសម្គាល់មុខមនុស្សអញ្ចឹងដែរ។

Capture

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:05 PM, 17 October
  • ប្រភព: The Verge
  • Tag: កម្មវិធី & ហ្គេម