ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ឧបករណ៍​ថ្មី​របស់ Samsung កាន់​ថ្ម​បាន 7 ថ្ងៃ និង​អាច​តាម​ដាន​ទីតាំង​របស់​កុមារ​ឬ​សត្វ​ចិញ្ចឹមបាន!

ឧបករណ៍​ថ្មី​របស់ Samsung កាន់​ថ្ម​បាន 7 ថ្ងៃ និង​អាច​តាម​ដាន​ទីតាំង​របស់​កុមារ​ឬ​សត្វ​ចិញ្ចឹមបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឧបករណ៍ថ្មីពី Samsung ដែលមានរូបរាងតូចច្រឡឹង និងអត្ថប្រយោជន៍ សម្រាប់ការពារកុមារ កូនៗតូចៗ ឬសត្វចញ្ចឹង ដើម្បីជៀសវាងការបាត់ខ្លួន ដោយសារតែឧបករណ៍នេះ អាចកំណត់ទីតាំង របស់ពួកគេបាន ដោយគ្រាន់តែពាក់ ឬដាក់ឧបករណ៍នេះ នៅជាប់ខ្លួន របស់ពួកគេ។ ការចាប់ទីតាំង របស់ពួកគេ ដោយធ្វើការភ្ជាប់ ជាមួយស្មាតហ្វូន របស់លោកអ្នក។

cover

Final 1000x150 copy

ឧបករណ៍នេះ មានឈ្មោះថា Samsung Connect Tag ជាប្រភេទឧបករណ៍ GPS ដែលអាចកំណត់ទីតាំង ដែលវាកំពុងស្ថិតនៅ បានយ៉ាងស្ទាត់ជំនាញ ជាមួយការប្រើប្រាស់ បច្ចេកវិទ្យាបណ្តាញ Narrowband អាចភ្ជាប់ទៅកាន់ អ៊ីនធើណេត តាមរយៈស៊ីមកាត។  បច្ចេកវិទ្យាស៊ី ថាមពលតិច រាល់ការសាកបញ្ចូល ថាមពលពេញម្តងៗ ប្រើបានដល់ 7 ថ្ងៃឯណោះ រួមជាមួយ អំពូលភ្លើងតូចមួយ សម្រាប់បង្ហាញពី ភាគរយថ្ម ដែលនៅសល់ ផងដែរ និងស៊ីអ៊ីនធើណេត ក៏តិចដែរ។

1

ឧបករណ៍នេះ មានរាងតូចល្មម កម្រាស់ 1.19 សង់ទីម៉ែត្រ, ស្រាល និងងាយដាក់តាមខ្លួន កុមារ ដូចជាក្នុងកាតាប ឬសត្វចញ្ចឹមផ្សេងៗ ធ្វើជាបន្តោងពាក់ក។ ចំពោះតម្លៃមិនទាន់ បានបញ្ជាក់ច្បាស់ នៅឡើយទេ ដែលវាដាក់លក់ លើទីផ្សារកូរ៉េខាងត្បូង មុនគេ, ទើបទៅដល់ ប្រទេសផ្សេងៗ នាប៉ុន្មានខែបន្ទាប់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:00 AM, 17 October
  • ប្រភព: The Verge
  • Tag: Accessories