ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី AirDroid នៅ​លើ iOS និង Android ងាយ​ស្រួល​សម្រាប់​ផ្ទេរ​ឯកសារ​ពី​ទូរស័ព្ទ​ទៅកុំព្យូទ័រ

កម្មវិធី AirDroid នៅ​លើ iOS និង Android ងាយ​ស្រួល​សម្រាប់​ផ្ទេរ​ឯកសារ​ពី​ទូរស័ព្ទ​ទៅកុំព្យូទ័រ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធី AirDroid ជាកម្មវិធីសម្រាប់ផ្ទេរឯកសារតាមរយៈអ៊ីនធើណេត WI-FI ឬ Mobile Data ព្រមទាំង Bluetooth បានផងដែរ ដោយមិនបាច់ ដោតខ្សែទេ។ វាជាកម្មវិធីដ៏ ពេញនិយមមួយ ហើយវាត្រូវបានគេប្រើប្រាស់ យូរណាស់មក ហើយនៅលើ Android ប៉ុន្តែវាទើបតែអាច ប្រើប្រាស់ បាននៅលើ iOS នាពេលថ្មីៗនេះទេ។

cover

Final 1000x150 copy

នេះគឺជាកម្មវិធីដ៏ល្អមួយ ងាយស្រួល និងកាន់តែបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក្នុងការផ្ទេរទិន្នន័យ ពីស្មាតហ្វូនរបស់អ្នក ទៅស្មាតហ្វូនដទៃ, ទៅកុំព្យូទ័រ និងទៅ Device ផ្សេងៗទៀត។ ហើយពេលនេះ យើងអាចប្រើប្រាស់ វានៅលើ iPhone, iPad បានហើយ ដូចនេះយើងអាចផ្ទេរ ទិន្នន័យ ទៅមកបានកាន់តែងាយ ដោយមិនចាំបាច់ ប្រើប្រាស់ AirDrop ឬក៏ iTunes ទៀតក៏បាន។ ហើយប្រសិនបើ ប្រិយមិត្ត មានចម្ងល់ទៅលើការ ប្រើប្រាស់នោះ ខេមបូរីផត នឹងចេញអត្ថបទ ណែនាំពីរបៀបប្រើប្រាស់ នាពេលឆាប់ៗ ខាងមុខនេះ។

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:42 AM, 17 October
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម